អន្តរជាតិ
ឥណ្ឌាបានបាញ់បង្ហោះ PSLV-C44 ដែលបញ្ជូនផ្កាយរណប Kalamsat-V2 និង Microsat-R យ៉ាងជោគជ័យទៅក្នុងគន្លងតារាវិថី
BY autoadmin
January 26, 2019
ក្រុមការងារស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានបាញ់បង្ហោះ Polar Satellite Launch Vehicle (PSLV-C44) ដែលជាយានបញ្ជូនផ្កាយរណប Kalamsat និង Microsat-R ទៅលើអាកាសដោយជោគជ័យ។ ផ្កាយរណបនេះត្រូវបានបង្ហោះពីមជ្ឈមណ្ឌលអវកាស Satish Dhawan (SDSC) នៅលើកោះ Sriharikota ឆ្នេរសមុទ្រប៊េនហ្គោល ដែលស្ថិតនៅភាគខាងត្បូងរដ្ឋ Andhra Pradesh ប្រទេសឥណ្ឌា នៅម៉ោង ១១ និង ៣៧ នាទីព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងស្រុក)។
សេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយ ISRO បាននិយាយថា យានផ្កាយរណបរាងមូលរបស់ឥណ្ឌា (PSLV-C44) បានដាក់បញ្ចូលផ្កាយរណប Kalamsat-V2 និងMicrosat-R យ៉ាងជោគជ័យទៅក្នុងគន្លងតារាវិថី៕
អត្ថបទ៖ លីដា
ប្រភព៖ xinhuanet