ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងបាញ់មីស៊ីលកម្ទេចនាវាចំនួន ២គ្រាប់ ខណៈអាមេរិកនិងកូរ៉េខាងត្បូងផ្តើមធ្វើសមយុទ្ធយោធា “Freedom Shield 23”

    BY Pheakdey March 13, 2023
    កូរ៉េខាងជើងបាញ់មីស៊ីលកម្ទេចនាវាចំនួន ២គ្រាប់ ខណៈអាមេរិកនិងកូរ៉េខាងត្បូងផ្តើមធ្វើសមយុទ្ធយោធា “Freedom Shield 23”

    កូរ៉េខាងជើង៖ យោធាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលសម្រាប់បាញ់កម្ទេចនាវាចំនួន ២គ្រាប់កាលពីថ្ងៃអាទិត្យ ទី១២​ ខែមីនាម្សិលមិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េ (KCNA) បានបញ្ជាក់ថា មីស៊ីលចំនួន ២គ្រាប់ ដែលកូរ៉េខាងជើងបានបាញ់សាកល្បងនោះគឺត្រូវបានបាញ់ចេញពីនាវាមុជទឹក ហើយមីស៊ីលទាំងនោះមានសមត្ថភាពអាចហោះហើរបានចម្ងាយ ១,៥០០គីឡូម៉ែត្រមុននឹងផ្ទុះនៅចំណុចគោលដៅដែលគេបានកំណត់ទុក។

    គួរបញ្ជាក់ជូនថា ការបាញ់សាកល្បងមីស៊ីលយុទ្ធសាស្រ្តរបស់ទីក្រុងព្យុងយ៉ាងនៅពេនេះគឺត្រូវបានធ្វើឡើងស្របពេលដែលកងយោធាអាមេរិកនិងកងយោធាកូរ៉េខាងត្បូងបានចាប់ផ្តើមបើកការធ្វើសមយុទ្ធយោធារួមគ្នាមួយ ដែលប្រទេសជាសម្ព័ន្ធមិត្តទាំង ២នេះហៅថា សមយុទ្ធ “Freedom Shield 23″។ ប្រភពខាងបន្តថា សមយុទ្ធ “Freedom Shield 23” គឺជាសមយុទ្ធយោធាបែបយុទ្ធសាស្រ្តមួយ ដែលនឹងត្រូវរៀបចំឡើងក្នុងរយៈពេល ១១ថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃទី ១៣ ខែមីនា និងត្រូវបិទបញ្ចប់វិញនៅក្នុងថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣នេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: