ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋថៃជាង ១,៤លាននាក់បានរងផលប៉ះពាល់ពីបញ្ហាខ្យល់កខ្វក់កម្រិត PM2.5

    BY Pheakdey March 13, 2023
    ពលរដ្ឋថៃជាង ១,៤លាននាក់បានរងផលប៉ះពាល់ពីបញ្ហាខ្យល់កខ្វក់កម្រិត PM2.5

    ថៃ៖​ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមីនានេះបានឲ្យដឹងថា មានពលរដ្ឋថៃចំនួន ១,៤៤៩,៧១៦នាក់ បានរងផលប៉ះពាល់ពីបញ្ហាខ្យល់កខ្វក់កម្រិត​ PM2.5 ដោយនៅក្នុងនោះមានពលរដ្ឋជាង ៣ម៉ឺននាក់គឺជាអ្នករស់នៅក្នុងទីក្រុងបាងកក។ បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះទាំងអស់នោះគឺពួកគេបានកើតមានអាការៈផ្សេងៗគ្នាដូចខាងក្រោមនេះ៖

    ១. ពលរដ្ឋ​ ២,២៥២នាក់បានកើតមានបញ្ហាសួតរ៉ាំរ៉ៃ ដែលបណ្តាលឲ្យស្ទះលំហូរខ្យល់ និងមានបញ្ហាទាក់ទងនឹងប្រព័ន្ធដង្ហើម
    ២. ពលរដ្ឋ ១២៩នាក់មានជំងឺហឺត
    ៣. ពលរដ្ឋ  ១,៧៧៩នាក់មានជំងឺរលាកសួត
    ៤. ពលរដ្ឋ ១៤៤នាក់បានកើតជំងឺផ្តាសាយ
    ៥. ពលរដ្ឋ ១,៨៣០នាក់មានបញ្ហារលាកបំពង់ក ឬឈឺបំពង់ក
    ៥. ពលរដ្ឋ ៦៧២នាក់​មាន​ជំងឺ​រលាក​ច្រមុះ​រ៉ាំរ៉ៃ ឬ​រលាក​ស្រទាប់​ខាងក្នុង​នៃ​ច្រមុះ​
    ៦. ពលរដ្ឋ ១,១០៧នាក់មានជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើម
    ៧. ពលរដ្ឋ ៨៩នាក់មានជំងឺបេះដូង
    ៨. ពលរដ្ឋ ៨,៣០៩នាក់បានទទួលរងសម្ពាធពីជំងឺដាច់សរសៃឈាមក្នុងខួរក្បាល
    ៩. ពលរដ្ឋ ៤,៨០០នាក់មានបញ្ហារលាកភ្នែក
    ១០. ពលរដ្ឋ ៨,៦៩២នាក់មានបញ្ហារលាកស្បែក
    ១១. ពលរដ្ឋ ១,៨៧៧នាក់មានជំងឺមហារីកសួត៕

    អត្ថបទ៖  ភក្តី

    ប្រភព៖ The Thaiger

    Share This Post: