PR

ចូលរួមឧបត្ថម្ភគាំទ្រផលិតករភាពយន្តជំនាន់ក្រោយរបស់កម្ពុជា ដើម្បីអភិរក្ស និងលើកកម្ពស់វប្បធម៌ប្រចាំតំបន់ តាមរយៈការបង្កើនគុណភាពខ្សែភាពយន្ត

BY
Liny Chan
March 14, 2023

អ្នកជំនាញផលិតភាពយន្តល្បីៗ កំពុងអំពាវឱ្យក្រុមហ៊ុនក្នុងស្រុកទាំងអស់ចូលរួមឧបត្ថម្ភដល់គំនិតផ្តួចផ្តើមផ្នែកអប់រំការផលិត ភាពយន្ត ដើម្បីគាំទ្រអ្នកនិពន្ធជំនាន់ក្រោយក្នុងតំបន់ទន្លេមេគង្គ ដើម្បីជួយផ្សព្វផ្សាយ និងអភិរក្ស វប្បធម៌ ដ៏ពិសេសរបស់តំបន់នេះតាមរយៈ ការជួយធ្វើឱ្យភាពយន្តក្នុងស្រុកកាន់តែមានភាពល្អប្រសើរ។

កម្មវិធីនេះដំណើរការដោយមានការគាំទ្រពីនាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃ ព្រះរាជាណាចក្រកម្ពុជា។
គំនិតផ្តួចផ្តើម Write and Eat គឺជាកិច្ចប្រឹងប្រែងរួមគ្នារវាងសមាជិក ស្ថាបនិកមួយចំនួនដូចជា លោក សុខ វិសាល ស្ថាបនិក ផលិតកម្ម 802 Films របស់ប្រទេសកម្ពុជា លោក Xaisongkham INDUANGCHANTHY មកពីប្រទេសឡាវកញ្ញា Epsin HOAN មកពី ប្រទេសវៀតណាម និងលោក Andy HO មកពីសិង្ហបុរីដើម្បីរៀបចំសិក្ខាសាលារយៈពេលមួយឆ្នាំ និងវគ្គបណ្តុះបណ្តាលបង្កើតបណ្តាញ ដែល រៀបចំឡើងដើម្បីលើកកម្ពស់ស្តង់ដារក្នុងតំបន់ និងការនិពន្ធក្នុងស្រុក។

អ្នកស្រី Ng Swee San អ្នកនិពន្ធជនជាតិសិង្ហបុរី និងជាគ្រូបង្រៀនផ្នែកនិពន្ធដែលមានសញ្ញាបត្រអនុបណ្ឌិត ផ្នែកសិល្បៈពីមហា វិទ្យាល័យសិល្បៈ Lasalle ក្នុងប្រទេសសិង្ហបុរី និងក៏ជាអតីតប្រធានសមាគមអ្នកនិពន្ធ (សិង្ហបុរី) ផងដែរនោះ នឹងធ្វើជាគ្រូបង្គោល ម្នាក់ក្នុងចំណោមគ្រូបង្គោលផ្សេងទៀតសម្រាប់វគ្គបណ្តុះបណ្តាលផ្លូវការនេះ។

លោក សុខ វិសាល ស្ថាបនិក ផលិតកម្ម 802 Films បានមានប្រសាសន៍ថា៖ «ប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ទន្លេ មេគង្គ មានចក្ខុវិស័យពិសេសនៅពេលនិយាយអំពីភាពយន្ត។ សិក្ខាសាលាជាស៊េរី រយៈពេលមួយឆ្នាំនេះ នឹងគាំទ្រផលិតករភាពយន្ត និងអ្នក និពន្ធជំនាន់ក្រោយក្នុងតំបន់ជាមួយនឹងសិក្ខាសាលាជាស៊េរី និងឱកាសបង្កើតបណ្តាញ»។

វគ្គបណ្តុះបណ្តាលនេះរួមមានសិក្ខាសាលាដែលរួមមានទាំងសិក្ខាសាលា បង្រៀនអំពីការនិទានរឿងការបង្កើតតួអង្គការសរសេរកិច្ចសន្ទនា ការបង្កើតរចនាសម្ព័ន្ធរឿង និងសមាសធាតុផ្សេងទៀត ដែលចាំបាច់សម្រាប់ការនិពន្ធសាច់រឿង។ គំនិតផ្តួចផ្តើម Write and Eat កំពុងស្វែងរកសិក្ខាកាមចំនួន ១៥នាក់ ដែលមានអាយុចន្លោះពី ២២ ទៅ ៣៥ ឆ្នាំមកពីប្រទេសកម្ពុជាវៀតណាម និងឡាវដើម្បីចូលរួម ក្នុងកម្មវិធីអប់រំថ្នាក់តំបន់នេះ។

លោក វិសាល បាន បន្ថែមថា៖ «យើងកំពុងស្វែងរកអ្នកមកពីតំបន់នេះ ដែលមានចំណង់ចំណូលចិត្តផលិតភាពយន្ដ និងអ្នកដែលចង់ ជួយអភិវឌ្ឍឧស្សាហកម្មភាពយន្តនៅក្នុងតំបន់។ ជាការពិតណាស់ ក្នុងនាមជាតួអង្គដ៏សំខាន់មួយយើងរំពឹងថា វប្បធម៌ដ៏រឹងមាំ និង គំនិតច្នៃប្រឌិតរបស់កម្ពុជានឹងដើរតួយ៉ាងសំខាន់នៅក្នុងគំនិតផ្តួចផ្តើមនេះ»។

ក្នុងនាមជាស្ថាបនិកមួយរូបនៃគំនិតផ្តួចផ្តើម Write and Eat លោក សុខ វិសាល បានប្ដេជ្ញាចិត្តលើកកម្ពស់វិស័យភាពយន្តកម្ពុជា។ លោក វិសាល គឺជានាយកផ្នែកសិល្បៈ និងច្នៃប្រឌិតជាផលិតករតន្ត្រី និងជាស្ថាបនិកនៃផលិតកម្ម KlapYaHandz។ លោក វិសាល ក៏ ជាផលិតករភាពយន្ត និងជាស្ថាបនិកផលិតកម្ម 802 Films ផងដែរ ដែលឈ្មោះរបស់លោកមានបង្ហាញនៅក្នុងក្រេឌីតរបស់ខ្សែភាពយន្តចំនួន ៥រឿង ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។ លោក វិសាល ក៏រៀបចំព្រឹត្តិការណ៍កម្សាន្តធំៗ និងគាំទ្រ ផលិតកម្ម ភាពយន្តអន្តរជាតិជាច្រើនទៀតផងដែរ។

សម្រាប់ក្រុមហ៊ុន ដែលមានបំណងចូលរួមឧបត្ថម្ភ និងគាំទ្រ លោក វិសាល និង សិក្ខាសាលាបណ្តុះបណ្តាលផ្នែកវប្បធម៌ ដែលជា សកម្មភាពទំនួលខុសត្រូវសង្គមរបស់សជីវកម្ម (CSR) របស់គំនិតផ្តួចផ្តើម Write and Eat នេះ សូមអញ្ជើញទាក់ទងមកកាន់អាសយដ្ឋានអ៊ីមែល info@writeandeat.com

Share This Post: