កីឡា

Manchester United និង Chelsea កំពុងរកពិធីទាក់ទង Eriksen ឲ្យចាកចេញពី Spurs នៅក្នុងពេលបញ្ចប់រដូវកាលនេះ

BY
Khmernote Media
January 28, 2019

យោងតាមការចុះផ្សាយរបស់សារពត៌មាន Express បានឲ្យដឹងថា៖ ក្លឹបបិសាចក្រហម Manchester United និងក្លឹបតោខៀវ Chelsea កំពុងសម្លឹងមើលក្នុងការប្រជែងគ្នាដេញថ្លៃខ្សែបម្រើឆ្នើមរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កិឡាករ Christian Eriksen នៅក្នុងពេលបញ្ចប់រដូវកាលនេះ។

អតីតម្ចាស់ពានរង្វាន់លីគកំពូល Premier League ទាំងពីរក្រុមនេះសង្ឃឹមថាអាចនឹងទាក់ទងខ្សែបម្រើ Christian Eriksen ឲ្យចាកចេញពីក្លឹប Tottenham Hotspur ហើយងាកមកចូលរួមជាមួយនឹងពួកគេនៅក្នុងពេលបញ្ចប់រដូវកាលនេះ បន្ទាប់ពីក្លឹបអធិរាជសរ Real Madrid ដែលជាគោលដៅធំក្នុងការប្រជែងយក Eriksen នោះបានដកខ្លួនចេញពីការប្រជែងនេះហើយ។

ខ្សែបម្រើ Christian Eriksen គិតមកដល់ពាក់កណ្ដាលរដូវកាលនេះមិនទាន់បានចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបមាន់ខ្នាយមាស Tottenham Hotspur នៅឡើយទេ ខណៈដែលខ្សែបម្រើសញ្ជាតិដាណាម៉ាករូបនេះកំពុងពិចារណាក្នុងការចាកចេញពីក្លឹបក្នុងពេលឆាប់ៗនេះ ប៉ុន្ដែក្រៅពី Manchester United និង Chelsea ក៏មានក្លឹបយក្សធំៗ 3 ទៀតចូលរួមប្រជែង Eriksen ដូចគ្នាដោយក្លឹបទាំង 3 នោះគឺ PSG, Bayern Munich និងចុងក្រោយ Barcelona។

បុត្រ

ប្រភព៖ Goal

Share This Post: