ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កម្មកនេសាទខ្មែរ៥នាក់ត្រូវតុលាការថៃផ្តទ្ទាទោសឲ្យជាប់គុកម្នាក់៥០ឆ្នាំ ក្រោយប្រើអំពើហិង្សា និងចាប់រំលោភភ្ញៀវទេសចរណ៍បាំរាំង ដែលមកលេងនៅថៃ

    BY Khmernote Media March 8, 2018
    កម្មកនេសាទខ្មែរ៥នាក់ត្រូវតុលាការថៃផ្តទ្ទាទោសឲ្យជាប់គុកម្នាក់៥០ឆ្នាំ ក្រោយប្រើអំពើហិង្សា និងចាប់រំលោភភ្ញៀវទេសចរណ៍បាំរាំង ដែលមកលេងនៅថៃ

    តុលាការថៃបានសម្រេចផ្តទ្ទាទោសបុរសជាកម្មកនេសាទខ្មែរចំនួន៥នាក់ឲ្យជាប់គុកម្នាក់៥០ឆ្នាំ បន្ទាប់ពីពួកគេបានប្រើអំពើហិង្សាទៅលើភ្ញៀវទេសចរណ៍បាំរាំងចំនួន៤នាក់ ដែលបានទៅកំសាន្តនៅក្នុងប្រទេសថៃ ហើយក្នុងចំណោមភ្ញៀវទេសចរណ៍បាំរាំងទាំងនោះមានភ្ញៀវទេសចរណ៍ជាស្រ្តីពីរនាក់ត្រូវបានក្រុមកម្មករទាំងនោះចាប់រំលោភទៀតផង។

    ករណីប្រើអំពើហិង្សា និងចាប់រំលោភភ្ញៀវទេសចរណ៍បាំរាំងនេះបានកើតឡើងនៅឆ្នាំ២០១៦ កន្លងទៅ នៅលើកោះ Koh Kood ដែលស្ថិតនៅភាគខាងលិចប្រទេសថៃ និងជាប់ព្រំដែនជាមួយកម្ពុជាផងដែរ។ ក្នុងពេលកើតហេតុនោះភ្ញៀវទេសចរណ៍បាំរាំងពីរនាក់ដែលរងរបួសស្រាល និងបានព្យាយាមហែលមកកាន់ឆ្នេរដើម្បីទៅរាយការណ៍ជូនប៉ូលិស ហើយប៉ូលិសក៏បានចាប់ខ្លួនកម្មកនេសាទខ្មែរភ្លាមៗនោះផងដែរ និងទើបតែសម្រេចផ្តន្ទាទោសនាពេលថ្មីៗនេះ ដោយឲ្យពួកគេជាប់គុកម្នាក់៥០ឆ្នាំ ដោយគិតពីថ្ងៃចាប់ខ្លួនមកតែម្តង។

    សូមបញ្ជាក់ថា ដើម្បីរក្សាសុវត្ថិភាពភ្ញៀវទេសចរណ៍ប្រមាណជា ៣៥ លាននាក់ដែលតែងតែមកលេងនៅក្នុងប្រទេសថៃជារាងរាល់ឆ្នាំនោះ អាជ្ញាធរថៃបានអនុវត្តច្បាប់ការពារភ្ញៀវទេសចរណ៍យ៉ាងតឹងរឹងបំផុត តួរយ៉ាងកាលពីឆ្នាំ ២០១៤ កន្លងទៅមានកម្មកមីយ៉ាន់ម៉ាម្នាក់ត្រូវបានតុលាការថៃសម្រេចផ្ទទ្ទាទោសឲ្យជាប់គុកមួយជីវិតតែម្តង ចំពោះករណីស្រដៀងគ្នានេះ៕

    ភក្តី

    ប្រភព៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay