Juventus និង Dortmund ដាក់សំណើរសុំដេញថ្លៃខ្សែការពារ Christensen ពីក្លឹបតោខៀវ Chelsea មុនពេលទីផ្សារដោះដូរកីឡាករខែមករាបិទទ្វារ
- January 30, 2019
ក្លឹបសេះបង្កង់ Juventus និងក្លឹប Borussia Dortmund កំពុងប្រជែងគ្នាដាក់សំណើរសុំដេញថ្លៃខ្សែការពារ Andreas Christensen របស់ក្លឹបតោខៀវ Chelsea នេះយោងតាមការរាយការណ៍របស់សារពត៌មាន The Sun។

កាលពីរដូវកាលមុនខ្សែការពារ Christensen បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណែងជាខ្សែការពាររបស់ក្លឹបតោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Antonio Conte ប៉ុន្ដែនៅក្នុងរដូវកាលថ្មីនេះខ្សែការពារ Andreas Christensen បានធ្លាក់ចេញពីការពេញចិត្តរបស់លោក Maurizio Sarri ដោយរូបគេបានត្រឹមអង្គុយកៅអីបម្រុងមើលមិត្តរួមក្រុមលេង ហើយនៅក្នុងរដូវកាលថ្មីនេះក្រោមការដឹកនាំរបស់លោក Maurizio Sarri ខ្សៃការពារ Christensen ទើបតែបង្ហាញខ្លួនបាន 1 ដងតែប៉ុណ្ណោះជាមួយនឹងក្លឹបតោខៀវ Chelsea ក្នុងការប្រកួតពានរង្វាន់លីគកំពូល Premier League។
កង្វះខាតនៃការលេងរបស់ខ្សែការពារសញ្ជាតិដាណឺម៉ាករូបនេះបានជំរុញឲ្យរូបគេចង់ចាកចេញពីក្លឹបដើម្បីស្វែងរកទ្រនំថ្មីដែលអាចផ្ដល់ការលេងពេញលេញឲ្យរូបគេឡើងវិញ ស្របពេលដែលក្លឹប Juventus និង Dortmund កំពុងអន្ទះសារចង់បានរូបគេមុនពេលទីផ្សារដោះដូរកីឡាករបិទទ្វារនៅក្នុងរាត្រីថ្ងៃព្រហស្បតិ៍ស្អែកនេះ។

បុត្រ
ប្រភព៖ Goal
- Share This Post:






