ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងធ្វើតេស្តសាកល្បងយន្តហោះគ្មានមនុស្សបើកនុយក្លេអ៊ែរ ដែលអាចហោះចេញពីក្រោមទឹក និងអាចជម្រុញឲ្យមានរលកស៊ូណាមិ

    BY Pheakdey March 24, 2023
    កូរ៉េខាងជើងធ្វើតេស្តសាកល្បងយន្តហោះគ្មានមនុស្សបើកនុយក្លេអ៊ែរ ដែលអាចហោះចេញពីក្រោមទឹក និងអាចជម្រុញឲ្យមានរលកស៊ូណាមិ

    កូរ៉េខាងជើង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមីនានេះបានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរគួរឲ្យកត់ស្គាល់ថ្មីមួយប្រភេទទៀត គឺយន្តហោះគ្មានមនុស្សបើកនុយក្លេអ៊ែរ ដែលអាចហោះចេញពីក្រោមទឹកបាន។​ បើតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េបានបញ្ជាក់ថា ការធ្វើតេស្តសាកល្បងអាវុធថ្មីនេះត្រូវបានរៀបចំឡើងនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេស ក្រោមអធិបតីភាពរបស់ប្រមុខដឹកនាំសំខាន់ៗជាច្រើនរូបរបស់រដ្ឋាភិបាលកូរ៉េខាងជើង។

    នៅក្នុងការធ្វើតេស្តសាកល្បងនោះគេបានមើលឃើញថា យន្តហោះគ្មានមនុស្សបើកនុយក្លេអ៊ែរ ដែលជាអាវុធថ្មីរបស់កូរ៉េខាងជើងនោះគឺបានហោះចេញពីសមុទ្រក្នុងជម្រៅចន្លោះពី ៨០-១៥០​ ម៉ែត្រ ក្រោយបានធ្វើដំណើរនៅក្រោមទឹកសមុទ្រអស់រយៈពេល ៥៩ម៉ោង។ ប្រភពខាងលើបានបន្តថា អាវុធនុយក្លេអ៊ែរថ្មីនេះអាចបង្កឲ្យមានរលកវិទ្យុសកម្មយ៉ាងខ្លាំង ដែលអាចជម្រុញឲ្យមានរលកស៊ូណាមិផងដែររាល់ការបាញ់វាម្តងៗ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  The Strait Time

    Share This Post: