អន្តរជាតិ

ពលរដ្ឋហ្វីលីពីន ១១លាននាក់កំពុងប្រឈមនឹងបញ្ហាខ្វះទឹកប្រើប្រាស់ក្នុងអំឡុងពេលនៃរដូវក្តៅនេះ

BY
Pheakdey
March 25, 2023

ហ្វីលីពីន៖ លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បានឲ្យដឹងកាលពីថ្ងៃសុក្រ ទី២៤ ខែមីនាម្សិលមិញថា ប្រទេសហ្វីលីពីននឹងត្រូវប្រឈមជាមួយវិបត្តិខ្វះទឹកស្អាតប្រើប្រាស់ក្នុងកម្រិតគួរឲ្យកត់សម្គាល់មួយនៅអំឡុងពេលនៃរដូវក្តៅនេះ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា ការថ្លែងខាងលើនេះគឺត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលលោកប្រធានាធិបតីហ្វីលីពីនបានអញ្ជើញទៅចូលរួមសន្និសិទ្ធមួយស្តីពីអំពីធនធានទឹកនិងការតាំងពិព័រណ៍លើកទី ៦ ដែលបានរៀបចំនៅក្នុងទីក្រុងម៉ានីល។

បើតាមលោកប្រធានាធិបតីវ័យ ៦៥ឆ្នាំរូបនេះបានបញ្ជាក់ថា វិបត្តិខ្វះទឹកស្អាតប្រើប្រាស់នេះអាចនឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅកាន់ក្រុមពលរដ្ឋប្រមាណជា ១១លាននាក់ ខណៈបញ្ហានេះមិនមែនជាបញ្ហាក្នុងរយៈពេលវែងនោះទេ ពោលគឺវាគ្រាន់តែកើតឡើងតាមបែបធម្មជាតិនៅក្នុងរដូវក្តៅនេះតែប៉ុណ្ណោះ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ លោកប្រធានាធិបតីហ្វីលីពីនបានលើកឡើងថា រដ្ឋាភិបាលបានកំពុងតែខិតខំធ្វើការកែលម្អប្រព័ន្ធចម្រោះទឹកនិងប្រព័ន្ធបង្ហូរទឹកទៅកាន់តំបន់ដាច់ស្រយាលឆ្ងាយៗហើយ ដើម្បីជួយសម្របសម្រួលឲ្យពលរដ្ឋអាចទទួលបានទឹកស្អាតយកទៅប្រើប្រាស់ក្នុងអំឡុងពេលដែលប្រភពទឹកធម្មជាតិនៅក្នុងតំបន់ពួកគេរស់នៅត្រូវរីងស្ងួត៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: