Real Madrid គ្រោងនឹងបោះទុន 100លានផោន ដើម្បីដេញថ្លៃ Rashford នៅរដូវកាលក្ដៅខាងមុខនេះ
- January 31, 2019
ក្លឹបអធិរាជសរ Real Madrid កំពុងរៀបចំសំណើរឯកសារត្រៀមដេញថ្លៃខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Marcus Rashford នៅក្នុងតម្លៃផ្ទេរ 100លានផោន នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

ក្លឹបបិសាចក្រហម Manchester United កំពុងបញ្ចុះបញ្ចូល Rashford ហើយសង្ឃឹមថា Rashford នឹងបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបនៅក្នុងពេលបញ្ចប់រដូវកាលនេះ ដើម្បីចងជើងខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះកុំឲ្យចាកចេញពីក្លឹប។ ប៉ុន្ដែកាលពីពេលថ្មីៗនេះក្លឹបអធិរាជសរ Real Madrid បានទាក់ទងជាមួយនឹង Rashford ហើយនឹងបានបញ្ចុះបញ្ចូល Rashford ឲ្យចាកចេញពីក្លឹបបិសាចក្រហម Manchester United ងាកមកចូលរួមជាមួយនឹងពួកគេ ដោយក្លឹបយក្សរបស់អេស្ប៉ាញមួយនេះបានសន្យានឹង Rashford ថានឹងព្យាយាមជំរុញឲ្យខ្សែប្រយុទ្ធរូបនេះក្លាយជាកំពូលខ្សែប្រយុទ្ធលេខ 1 នៅលើលោក។ ការដេញថ្លៃរបស់ក្លឹបអធិរាជសរ Real Madrid នឹងធ្វើឡើងមុនពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅបើកទ្វារនេះ ហើយក្លឹបអធិរាជសរ Real Madrid រំពឹងទុកថាវានឹងជោគជ័យនៅក្នុងថ្ងៃបើកទ្វារការដោះដូរកីឡាករ។

បុត្រ
ប្រភព៖ Goal
- Share This Post:






