PR

ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ អបអរជើងហោះហើរត្រង់ដំបូងពីភ្នំពេញទៅប៉េកាំង

BY
Liny Chan
March 28, 2023

ភ្នំពេញ- នៅថ្ងៃទី27 ខែមីនា ឆ្នាំ2023 ជើងហោះហើរ KR991 របស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានចុះចតជាលើកដំបូងនៅព្រលានយន្តហោះអន្តរជាតិប៉េកាំងតាស៊ីងដោយរលូន ដែលបញ្ជាក់ថាខ្សែហោះហើរត្រង់ភ្នំពេញ-ប៉េកាំងតភ្ជាប់ រាជធានី នៃ ប្រទេស កម្ពុជា នឹង រដ្ឋធានីនៃប្រទេសចិន ត្រូវបានបើកដំណើរការដោយជោគជ័យជាស្ថាពរ។

ដើម្បីអបអរដល់ការបើកដំណើរការជើងហោះហើរថ្មីនេះក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានរៀបចំកម្មវិធីពិសេសមួយនៅឯអាកាសយានដ្ឋានអន្តរជាតិប៉េកាំងតាស៊ីងដោយមានការអញ្ជើញចូលរួមពីលោក ទាន់ លៀន នាយករបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េថ្នាក់ដឹកនាំផ្សេងៗទៀត ព្រមទាំងថ្នាក់ដឹកនាំរបស់អាកាសយានដ្ឋានអន្តរជាតិប៉េកាំងតាស៊ីង។

ជើងហោះហើរដំបូង KR991 ប្រតិបត្តិការដោយយន្តហោះ Airbus-A320 បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង 7:50ព្រឹក និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំងតាកស៊ីងនៅម៉ោង 13:30រសៀល(ម៉ោងក្នុងតំបន់)។ រីឯជើងហោះហើរត្រឡប់មកវិញKR992 បានចាកចេញពីទីក្រុងប៉េកាំងតាកស៊ីង នៅម៉ោង 14:30 រសៀល និងមកដល់ភ្នំពេញនៅម៉ោង 18:15 ល្ងាច (ម៉ោងក្នុងតំបន់)។ នៅមុនពេលចេញដំណើរ ខេមបូឌាអ៊ែរវ៉េបានរៀបចំវត្ថុអនុស្សាវរីយ៍ជាពិសេសសម្រាប់ចែកជូននៅច្រកទ្វារឡើងយន្តហោះ ដោយសង្ឃឹមថាវានឹងធ្វើឱ្យបទពិសោធន៍នៃការធ្វើដំណើរនេះ កាន់តែល្អប្រសើរសម្រាប់អ្នកដំណើរទាំងអស់គ្នា។ នៅពេលយន្តហោះមកដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង តាស៊ីង ត្រូវបានស្វាគមន៍ដោយពិធីបាញ់ទឹកទទួលសងខាងយន្តហោះដើម្បីអបអរសាទរភាពជោគជ័យនៃការពង្រីកបណ្តាញខ្សែហោះហើរថ្មីរបស់ ក្រុមហ៊ុន អាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ។ អ្នកដំណើរគ្រប់រូបត្រូវបានទទួលរាក់ទាក់យ៉ាងកក់ក្តៅពីសំណាក់អ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋាន ព្រមទាំងក្រុមការងារក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរ។ ផ្ទាំងសម្រាប់ថតរូបដែលមានរូបប្រាសាទអង្គរវត្តត្រូវបានដាក់តាំងសម្រាប់ឱ្យអ្នកដំណើរអាចថតរូបស្អាតៗបង្ហោះលើបណ្តាញសង្គមរបស់ពួកគេដើម្បីទទួលបានរង្វាន់ជាវត្ថុអនុស្សាវរីយ៍ផ្សេងៗ។ ក្រៅពីនេះ កម្មវិធីក៏មានសកម្មភាព ការសម្តែង និងការផ្តល់ជូនប្រូម៉ូសិនពិសេសៗជាច្រើនថែមទៀត ដើម្បីធានាថាអ្នកដំណើរទាំងអស់ទទួលបានបទពិសោធន៍ដ៏មានន័យជាមួយគ្នាក្នុងឱកាសការសម្ពោធជើងហោះហើរដំបូងភ្នំពេញ-ប៉េកាំងរបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ។

ចាប់ពីថ្ងៃនេះតទៅ ខេមបូឌាអ៊ែរវ៉េនឹងផ្តល់សេវាកម្មសម្រាប់ជើងហោះហើរភ្នំពេញ-ប៉េកាំងចំនួនបីដងក្នុងមួយសប្តាហ៍ ដែលមានកាលវិភាគហោះហើររៀងរាល់ថ្ងៃចន្ទ ពុធ និងសុក្រ។

ខេមបូឌាអ៊ែរវ៉េ ក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ដែលផ្តល់ជូនសេវាកម្មពេញលេញក្នុងប្រទេសកម្ពុជា បានប្តេជ្ញាថានឹងផ្តល់បទពិសោធន៍ធ្វើដំណើរប្រកបដោយគុណភាពខ្ពស់ និងបំពេញតម្រូវការធ្វើដំណើរទៅទិសដៅផ្សេងៗគ្នារបស់អ្នកដំណើរ។

នៅថ្ងៃទី 15 ខែមីនា ឆ្នាំ2023 ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ត្រូវបានតែងតាំងជាក្រុមហ៊ុនអាកាសចរណ៍ផ្លូវការសម្រាប់ព្រឹត្តិការណ៍ Cambodia 2023 GAMES បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍កម្ពុជា(CAMSOC) ដើម្បីក្លាយជាអ្នកឧបត្ថម្ភពិសេសរបស់ព្រឹត្តិការណ៍នេះ។ កីឡាស៊ីហ្គេមលើកទី៣២ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ឧសភា ខណៈដែលកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ក្រោមប្រធានបទ៖ “កីឡា រស់ក្នុងសន្តិភាព”។ ខេមបូឌាអ៊ែរវ៉េមានមោទកភាពដែលបានក្លាយជាចំណែកមួយដើម្បីគាំទ្រក្នុងការរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ព្រមទាំងផ្តល់មធ្យោបាយដឹកជញ្ជូន និងមធ្យោបាយធ្វើដំណើរដល់អត្តពលិក និងប្រតិភូផងដែរ។ ចាប់ពីចំណុចចាប់ផ្តើមថ្មីនេះ ក្រុមហ៊ុនអាកាសចរណ៍នេះនឹងបន្តកែលម្អគុណភាពសេវាកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ដើម្បីផ្តល់ជូនអ្នកដំណើរនូវជម្រើសទិសដៅហោះហើរកាន់តែច្រើនជាងមុន ព្រមទាំងបទពិសោធន៍នៃការហោះហើរប្រកបដោយសុវត្ថិភាព ភាពងាយស្រួល និងផាសុកភាពកាន់តែប្រសើរជាងមុនផងដែរ ។

សម្រាប់ព័ត៌មានបន្ថែម និងការកក់សំបុត្រសូមទាក់ទងមកកាន់៖
លេខទូរស័ព្ទ៖ 096 852 5555
គេហទំព័រ៖ www.cambodia-airways.com

Share This Post: