PSG ចង់បាន Willian មុនពេលទីផ្សារដោះដូរកីឡាករបិទទ្វារដើម្បីជំនួស Neymar ដែលកំពុងសម្រាកព្យាបាលរបួស
- January 31, 2019
ក្រោយពេលខ្សែប្រយុទ្ធ Neymar បានប្រកាសថានឹងអវត្តមានជាមួយនឹងក្លឹប PSG ដល់ទៅ 10 សប្ដាហ៍ដោយសារតែរបួសករជើងធ្ងន់ធ្ងរនោះ ពេលនេះក្លឹបយក្សរបស់បារាំងមួយនេះកំពុងតែតាមប្រមាញ់ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលម្នាក់ដើម្បីយកមកជំនួស Neymar ដែលកំពុងសម្រាកព្យាបាលរបួស។
យោងតាមការចុះផ្សាយរបស់សារពត៌មាន Daily Mail បានឲ្យដឹងថា៖ ខ្សែប្រយុទ្ធ Willian របស់ក្លឹបតោខៀវ Chelsea ក្លាយជាគោលដៅដ៏សំខាន់មួយសម្រាប់ក្លឹប PSG នៅក្នុងពេលវេលាចុងក្រោយនៃទីផ្សារដោះដូរកីឡាករខែមករានេះ។ ក្លឹប PSG កំពុងប្រឹងប្រែងប្រជែងដណ្ដើម Willian ដើម្បីបញ្ចប់កិច្ចព្រមព្រៀងមុនពេលទីផ្សារដោះដូរកីឡាករបិទទ្វារ ដោយក្លឹបតោខៀវ Chelsea បានដាក់តម្លៃខ្លួនខ្សែបម្រើស្លាប Willian នៅក្នុងតម្លៃផ្ទេរ 40លានផោន។ កុងត្រារបស់កីឡាករ Willian ជាមួយនឹងក្លឹបតោខៀវ Chelsea នៅសល់តែរយៈពេល 18 ខែទៀតតែប៉ុណ្ណោះ ស្របពេលដែលមិនទាន់មានដំណឹងអ្វីមួយអំពីការបន្ដកុងត្រាថ្មីរវាង Chelsea និង Willian នៅឡើយ។

បុត្រ
ប្រភព៖ Goal
- Share This Post:






