COACH ចាប់បើកទីតាំងថ្មី នៅផ្សារទំនើបអ៉ីអនម៉លមានជ័យ ឱកាសនេះជាការចាប់បើកហាងទី២ នៅព្រះរាជាណាចក្រកម្ពុជា
- BY
- Liny Chan
- March 29, 2023
ខែមិនា ឆ្នាំ២០២៣ រាជធានីភ្នំពេញ – Coach ដែលជាម៉ាកយីហោអន្តរជាតិនៃឧបករណ៍ស្បែកសត្វប្រណីត សម្លៀកបំពាក់ និងគ្រឿងលម្អប្រចាំថ្ងៃ បានប្រកាសថ្ងៃនេះពីការចាប់បើកទីតាំងទី២ នៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងផ្សារទំនើបអ៉ីអនម៉លមានជ័យ។

ស្ថិតលើជាន់ផ្ទាល់ដីក្នុងផ្សារទំនើបអ៉ីអនម៉លមានជ័យ ទីតាំងថ្មីនេះមានទំហំ ១៤២ម៉ែតការ៉េ និងមានការរចនាម៉ូតដ៏ប្រណីតទាន់សម័យដែលគួរឲ្យកត់សម្គាល់របស់ម៉ាកយីហោនេះ។ ទីតាំងថ្មីនេះមានបរិយាកាសកក់ក្តៅនិងរាក់ទាក់ ដោយមានការតុបតែងជាមួយស្បៃកសត្វនិងឈើពិតប្រាកដ ដើម្បីឆ្លុះបញ្ចាំងពីទិត្តិភាពដ៏ថ្លៃថ្នូរនិងសប្បាយរីករាយរបស់ទីក្រុងញូវយ៉ក (ទីក្រុងដែល Coach តែងតែចាត់ទុកជាលំនៅឋានរបស់ខ្លួន)។ ទីតាំងនេះនាំមកនូវសេវាកម្មឆ្លាក់ពុម្ភដំបូងគេបង្អស់របស់ម៉ាកយីហោខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជា ដោយផ្តល់ជូននូវការឆ្លាក់ពុម្ភតាមបំណង និងត្រាប្លែកៗរបស់ Coach ជាច្រើនប្រភេទដល់អតិថិជន។

ក្នុងឆ្នាំ២០២០ Coach បានចាប់ដៃគូជាមួយ Unity International Trading Co., LTD., ដែលជាក្រុមហ៊ុនចែកចាយឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា។ ការចាប់បើកទីតាំងទី២នេះ បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ម៉ាកយីហោគេក្នុងការកសាងវត្តមាននិងការអភិវឌ្ឍន៍ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក NG Yew Choong ដែលជាប្រធានគ្រប់គ្រងទូទៅនៃ Unity International Trading Co., LTD. បានពោលថា “ទីតាំងទី២របស់ Coach ស្ថិតនៅក្នុងផ្សារទំនើបអ៉ីអនម៉លមានជ័យ ដែលជាផ្សារទំនើបថ្មី និងធំបង្អោះនៃព្រះរាជាណាចក្រកម្ពុជា។ យើងជឿជាក់ថា រចនាប័ត្មរបស់ហាងនេះរួមជាមួយនឹងទំនិញដែលមានគុណភាពរបស់ម៉ាក Coach នឹងផ្តល់ជូនអតិថិជនរបស់យើងនូវបទពិសោធន៍ដ៏ប្រណិតថ្លៃថ្នូរ។”

ទីតាំងនេះមានសម្លៀកបំពាក់ពីឈុតនិទាឃរដូវឆ្នាំ២០២៣ ដែលជាការសិក្សាក្នុងសម័យថ្មីអំពីបេតិកភណ្ឌរបស់ប្រទេសអាមេរិក សម្តៅទៅលើរូបរាងនៃវណ្ណគតិនិងសិប្បកម្មស្បែកដែលមិនអាចប្រៀបផ្ទឹមបានលើកាបូបជាច្រើនម៉ូត ឧបករណ៍ស្បែកតូចៗ និងគ្រឿងប្រើប្រាស់ផ្សេងៗ។ ហាងនេះក៏នឹងណែនាំកាបូប Tabby ដែលត្រូវបានច្នៃប្រឌិតឡើងវិញក្នុងពណ៌ដិតនិងភ្លឺ រួមជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យរបស់ហាង Tabby ដែលនឹងផ្តល់ជូននូវការ៉េមនិងកាដូស្ទីគ័រ ដែលមានប្រធានបទរៀបចំជុំវិញកាបូបនេះ នៅក្នុងខែឧសភា ឆ្នាំ២០២៣។

អំពី Coach
Coach គឺជាម៉ាកយីហោឈានមុខគេក្នុងការផលិតគ្រឿងប្រណិតទំនើបៗនិងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ដែលមានកេរ្តិ៍ឈ្មោះផលិតសិប្បកម្មប្រកបដោយគុណភាពខ្ពស់ដ៏យូរអង្វែង។ ម៉ាកយីហោនេះតែងតែរចនាម៉ូតនីមួយៗឡើងដោយប្រើគំនិតទាន់សម័យ ដោយគិតរំលឹកនូវភាពប្រណិតសម្រាប់ថ្ងៃបច្ចប្បន្ន រួមជាមួយនឹងយថាភាពនិងការច្នៃប្រឌិតដែលមានលក្ខណៈគួរឲ្យកត់សម្គាល់ថា Coach។ ឈ្មោះម៉ាក Coach ត្រូវបានមហាជនជំវិញពិភពលោកទទួលស្គាល់ជារចនាប័ទ្មដ៏សមសួនរបស់ទីក្រុងញូវយ៉ក។
Coach គឺជាម៉ាកយីហោរបស់ Tapestry, Inc.។ Tapestry ត្រូវបានចុះបញ្ជីជាសាធារណៈនៅលើផ្សារមូលបត្រក្រុងញូវយ៉កក្រោម TPR ។
អំពី Unity International Trading Co., LTD.
Unity International Trading Co., LTD. គឺជាក្រុមហ៊ុនឈានមុខគេមួយ ខាងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃនិងការអភិវឌ្ឍន៍នៅព្រះរាជាណាចក្រកម្ពុជា ដែលបានបង្កើតឡើងដើម្បីបំពេញតម្រូវការរបស់គ្រប់អតិថិជនប្រើប្រាស់ក្នុងសេដ្ឋកិច្ចសញ្ជ័យដ៏កំពុងលូតលាស់ដូចជាព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុននេះត្រូវបានបើកដំណើរការក្នុងឆ្នាំ២០០៥ និងបានពង្រីកអាជីវកម្មរបស់ខ្លួនដោយនាំយកម៉ាកយីហោអន្តរជាតិចូលមកទីផ្សារក្នុងស្រុក។ ចាប់តាំងពីហាងដំបូងបង្អោះបើកដំណើរការនៅក្នុងឆ្នាំ២០១១ ក្រុមហ៊ុននេះបានបន្តការអភិវឌ្ឍន៍របស់ខ្លួន និងបច្ចុប្បន្នមានដំណើរការហាងចំនួន៦២ ក្នុងរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប។
វិចារណកថាដោយ៖ Coach
បណ្តាញសង្គម៖ @Coach; #CoachNY
IMAGE LINK:
ទំនាក់ទំនងផ្សព្វផ្សាយ៖
Nargiza Bezrukova
(855) 69 256 777
nargiza@unity.com.kh








- Share This Post:






