ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋឥណ្ឌាជាង ៣០នាក់បានបាត់បង់ជីវិតក្រោយដំបូលប្រាសាទមួយកន្លែងបានបាក់និងធ្លាក់មកសង្កត់ពីលើហ្វូងមនុស្សដែលកំពុងរៀបចំពិធីបុណ្យបែបសាសានាហិណ្ឌូ

    BY Pheakdey March 31, 2023
    ពលរដ្ឋឥណ្ឌាជាង ៣០នាក់បានបាត់បង់ជីវិតក្រោយដំបូលប្រាសាទមួយកន្លែងបានបាក់និងធ្លាក់មកសង្កត់ពីលើហ្វូងមនុស្សដែលកំពុងរៀបចំពិធីបុណ្យបែបសាសានាហិណ្ឌូ

    ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្ស ៣៥នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅក្នុងហេតុការណ៍បាក់ដំបូលប្រាសាទមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី៣១ ខែមីនានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងអំឡុងពេលដែលពលរដ្ឋឥណ្ឌាជាច្រើននាក់កំពុងរៀបចំពីបុណ្យ Rama Navami ដែលជាពិធីបុណ្យដ៏សំខាន់មួយសម្រាប់អ្នកកាត់សាសនាហិណ្ឌូ។

    ប្រភពខាងលើបានបន្តថា មូលហេតុដែលធ្វើឲ្យដំបូលប្រាសាទនោះបាក់ធ្លាក់ចុះមកក្រោមគឺដោយសារតែដំបូលនោះពុកផុយដោយខ្លួនឯង​ ដ្បិតវាមានអាយុកាលចាស់ខ្លាំងណាស់ទៅហើយ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ មានពលរដ្ឋចំនួន ១៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅព្យាបាលទៅមន្ទីរពេទ្យជាបន្ទាន់ ហើយពលរដ្ឋ ១៨នាក់ផ្សេងទៀតត្រូវបានគេជួយសង្គ្រោះចេញពីក្រោមគំនរបាក់បែកបានទាន់ពេលវេលា ខណៈពួកគេមិនបានរងរបួសធ្ងន់ធ្ងរនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: