ត្រឹមរយៈពេល 2 ឆ្នាំ Michy Batshuayi ផ្លាស់ប្ដូរក្លឹបដល់ទៅ 4 ក្លឹប
- February 1, 2019
ក្លឹប Crystal Palace បានប្រកាសជាផ្លូវការកាលពីព្រឹកមិញអំពីការផ្ទេរខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិក Michy Batshuayi ពីក្លឹបតោខៀវ Chelsea ក្នុងលក្ខខ័ណ្ឌខ្ចីក្នុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាកររដូវរងារនេះ។

ក្លឹប Crystal Palace បានបង្ហាញវត្តមានខ្សែប្រយុទ្ធថ្មីរបស់គេកាលពីព្រឹកមិញនេះ ដែលទើបតែផ្ទេរពីក្លឹបតោខៀវ Chelsea ក្នុងលក្ខខ័ណ្ឌខ្ចីជើងក្នុងរយៈពេលកន្លះរដូវកាល ដោយខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិករូបនេះនឹងបង្ហាញខ្លួនឲ្យ Crystal Palace រហូតដល់បញ្ចប់រដូវកាលនេះ។ ខ្សែប្រយុទ្ធ Michy Batshuayi នឹងមកកាន់ទីក្រុង London សារជាថ្មីបន្ទាប់ពីរូបគេបានចាកចេញពី Chelsea ទៅកាន់ក្លឹបផ្សេងៗកាលពីរដូវកាលមុន។
ក្នុងរយៈពេល 2 ឆ្នាំនេះខ្សែប្រយុទ្ធ Michy Batshuayi បានផ្លាស់ប្ដូរក្លឹបដល់ទៅ 4 ដោយក្នុងនោះមានដូចជា៖ Chelsea, Dortmund (ខ្ចីជើង), Valencia (ខ្ចីជើង) និងចុងក្រោយនេះគឺក្លឹប Crystal Palace ដែលទើបតែចុះហត្ថលេខាខ្ចីជើងពី Chelsea មក។ ការសម្រេចចិត្តរបស់ Batshuayi ក្នុងការចាកចេញពី Chelsea កាលពីរដូវកាលមុននេះគឺដោយសារតែខ្សែប្រយុទ្ធរូបនេះចង់មានឱកាសបង្ហាញខ្លួនឲ្យច្រើន ក្រោយពេល Batshuayi ធ្លាក់ចេញពីការពេញចិត្តរបស់លោក Conte ដែលជាអតីតគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea។

បុត្រ
ប្រភព៖ Goal
- Share This Post:






