សាកលវិទ្យាល័យមួយចំនួននៅចិនបង្កើតឲ្យមាន “វិស្សមកាលនៃក្តីស្រលាញ់” ដើម្បីអនុញ្ញាតឲ្យនិស្សិតមានពេលទៅស្វែងរកស្នេហាពិត
- BY
- Pheakdey
- April 3, 2023
ចិន៖ សាកលវិទ្យាល័យមួយចំនួននៅក្នុងប្រទេសចិនបានសម្រេចបង្កើតឲ្យមានវិស្សមកាលដ៏ពិសេសមួយគឺ “វិស្សមកាលនៃក្តីស្រលាញ់” ដើម្បីអនុញ្ញាតឲ្យក្រុមនិស្សិតមានពេលវេលាទៅស្វែងរកស្នេហាពិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz ។ តាមគម្រោងគឺវិស្សមកាលដ៏កម្រនេះនឹងត្រូវមានរយៈពេលចំនួន ៧ថ្ងៃ ដោយផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែមេសា រហូតដល់ថ្ងៃទី ៧ ខែមេសានេះ។

ប្រភពខាងលើបានបន្តថា សាកលវិទ្យាល័យដែលបានបង្កើតឲ្យមានវិស្សមកាលដ៏កម្រនេះគឺជាក្រុមសាកលវិទ្យាល័យវិជ្ជាជីវៈដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Fan Mei Education Group ខណៈនិស្សិតដែលបានចូលរៀននៅក្នុងសាកលវិទ្យាល័យទាំងនេះគឺជាក្រុមនិស្សិតដែលមានត្រូវរៀនជំនាញជាអ្នកបើកបរយន្តហោះ អ្នកបម្រើការងារនៅលើយន្តហោះ អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស និងបុគ្គលិកក្នុងផ្នែកសន្តិសុខជាដើម។ បើតាមលោក Liu Ping ដែលជាអនុប្រធានសាកលវិទ្យាល័យម្នាក់បានឲ្យដឹងថា ជីវិតនិស្សិតដែលត្រូវសិក្សានៅក្នុងសាកលវិទ្យាល័យខាងលើនេះគឺមានភាពមមាញឹកខ្លាំងណាស់ ហើយការបង្កើតឲ្យមានវិស្សមកាលខាងលើនេះគឺដើម្បីអនុញ្ញាតក្រុមនិស្សិតមានពេលស្វែងយល់អំពីមេរៀនជីវិត រៀនស្រលាញ់ធម្មជាតិ និងមានពេលទៅស្វែងរកដៃគូស្នេហាជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz
- Share This Post:






