ស្ងាត់ៗ អតីតកីឡាករក្លឹបយក្សអង់គ្លេស Manchester United ត្រូវបានខ្ចីជើងពីក្លឹប Borussia Dortmund ទៅលេងអោយក្លឹបកំពូលមួយនៅប្រទេសទូគី
- February 1, 2019
នាពេលបច្ចុប្បន្ននេះ យើងឃើញថាកីឡាបាល់ទាត់ជាកីឡាដែលមានការគាំទ្រគ្រប់មជ្ឃដ្ឋានទាំងអស់នៅលើសកលលោក។ ភាគច្រើនយើងសង្កេតឃើញថា នៅបែកអឺរ៉ុប កីឡាបាលទាត់គឺមានភាពល្បីល្បាញខ្លាំងមែនទែន និងមានការប្រកួតប្រជែងច្រើន ដែលតំរូវអោយកីឡាករទាំងអស់ត្រូវមានសមត្ថភាពខ្លាំង ទាំងទេពកោសស្យ និងកាយសម្បទារឹងមាំ។ ដោយឡែក ថ្វីត្បិតតែកីឡាករអាស៊ីភាគច្រើន មិនអាចមានសមត្ថថភាពគ្រប់គ្រាន់ ដើម្បីទៅចូលរួមលេងនៅក្លឹបកំពូលៗរបស់ប្រទេសនៅប៉ែកអឺរ៉ុបក្តី ប៉ុន្តែយើងឃើញមានកីឡាករអាស៊ីមួយចំនួនក៏មានសមត្ថភាពដើម្បីលេងនៅក្នុងក្លឹបធំៗនៅលើពិភពលោកយើងដែរ ដូចជា កីឡាករ Jing Sun Park(អតីតកីឡាករ Manchester United), Keisuke Honda, Heung-min Son ជាដើម។

តួយ៉ាង បើតាមប្រភពពត៌មានកីឡារអន្តរជាតិ BBC បានអោយដឹងថាកីឡាករអាស៊ីលំដាប់ពិភពលោក លោក Shinji Kagawa ដែលជាអតីតខ្សែបំរើរបស់ក្លឹបបាល់ទាត់ Manchester United នាពេលថ្មីៗនេះ ដែលកំពុងលេងនៅលើទឹកដីក្លឹបកំពូលរបស់ប្រទេសអាឡឺម៉ង់ ត្រូវបានគេខ្ចីជើងទៅលែងអោយក្លឹបកំពូលរបស់ប្រទេសតួគី Besiktas សំរាប់មួយរដូវកាលពេញតែម្តង។ នារដូវកាលមុន អតីតកីឡាកររបស់ Manchester មួយរូបនេះហាក់បីដូចជាបញ្ចេញទំរង់លេងមិនសូវបានល្អសោះនៅខែតុលាឆ្នាំមុន ។ Kagawa លោកមានអាយុ២៩ឆ្នាំ ហើយ ដែលលេចលឺពត៌មានថានឹងផ្លាស់ប្តូរទៅលេងអោយក្លឹប Monaco នៅប្រទេសបារាំង ប៉ុន្តែពត៌មានមួយនេះបែរជាស្ងាត់ទៅវិញ។ នាពេលបច្ចុប្បន្ននេះ Besiktas ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៦ នៅក្នុងលីគ Super Lig ដែលមាន ៣០ពិន្ទុនៅក្នុងដៃ៕
- Share This Post:








