អន្តរជាតិ

UN៖ អ៊ុយក្រែនបានខាតបង់ប្រាក់ពីវិស័យទេសចរណ៍ កីឡា និងការកំសាន្តជាង ១៥ពាន់លានដុល្លារ ខណៈសម្បត្តិបេតិកភណ្ឌតម្លៃជាង ២ពាន់លានត្រូវបានបំផ្លាញក្នុងភ្លើងសង្គ្រាមជាមួយរុស្សី

BY
Pheakdey
April 4, 2023

អ៊ុយក្រែន៖ របាយការណ៍មួយរបស់អង្គការសហប្រជាជាតិបានបង្ហាញថា គិតចាប់តាំងពីរុស្ស៊ីផ្តើមធ្វើការឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែនមកគឺមានសម្បត្តិបេតិកភណ្ឌជាច្រើនត្រូវបានបំផ្លាញ ដោយក្នុងនោះរួមមានតំបន់វប្បធម៌ចំនួន ៧កន្លែង និងតំបន់ធម្មជាតិមួយដែលស្ថិតនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​របស់​អង្គការ (UNESCO )ឬហៅថា យូណេស្កូផងដែរ។

នៅក្នុងរបាយការណ៍ដែលបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ទៅព្រឹកថ្ងៃអង្គារ ទី៤ ខែមេសានេះបានបញ្ជាក់ថា បើគិតពីទំហំនៃការខូចខាងលើនេះអាចមានតម្លៃសរុបប្រមាណជា ២,៦ ពាន់លានដុល្លារ។ ដោយឡែកបើនិយាយអំពីការបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ កីឡា និងការកំសាន្តវិញ គឺអ៊ុយក្រែនបានខាតបង់ប្រាក់អស់ប្រមាណជា ១៥,១ ពាន់លានដុល្លារក្នុងរយៈពេលជាងមួយឆ្នាំមកនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖  បាងកកប៉ុស្តិ៍

 

 

Share This Post: