ជប៉ុនកំពុងប្រឈមនឹងការរាតត្បាតជំងឺផ្តាសាយបក្សីកម្រិតធ្ងន់ ខណៈអាជ្ញាធរលែងមានកន្លែងសម្រាប់កប់សត្វមាន់
- BY
- Pheakdey
- April 5, 2023
ជប៉ុន៖ ប្រទេសជប៉ុនកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺផ្តាសាយបក្សីក្នុងកម្រិតដ៏ធ្ងន់ធ្ងរបំផុតមួយនេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃពុធ ទី៥ ខែមេសានេះ។ ជំងឺឆ្លងដ៏គ្រោះថ្នាក់មួយនេះបានផ្តើមរាតត្បាតនៅក្នុងប្រទេសជប៉ុនចាប់តាំងពីខែតុលា ឆ្នាំ ២០២២ មកម្លេះ ខណៈគិតត្រឹមពេលនេះគឺមានសត្វមាន់ងាប់ដោយជំងឺប្រមាណជា ១៧លានក្បាលហើយនៅក្របខណ្ឌទូទាំងប្រទេស។

ប្រភពខាងលើបានបន្តថា នៅចំពោះមុខនៃការងាប់សត្វមាន់ក្នុងចំនួនដ៏ច្រើនខាងលើនេះគឺវាបានជម្រុញឲ្យអាជ្ញាធរជប៉ុនត្រូវជួបប្រទះនូវបញ្ហាមួយផ្សេងទៀត នោះគឺគ្មានកន្លែងគ្រប់គ្រាន់សម្រាប់កប់សាកសពសត្វមាន់ទាំងអស់នោះ។ គួរបញ្ជាក់ជូនផងដែរថា ទន្ទឹមនឹងកើតមានបញ្ហាខាងលើនេះ ការរាតត្បាតនៃជំងឺផ្តាសាយបក្សីក៏បានជំរុញឲ្យតម្លៃស៊ុតមាន់ និងសាច់មាន់នៅក្នុងទីផ្សារជប៉ុនត្រូវឡើងថ្លៃយ៉ាងខ្ពស់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






