អន្តរជាតិ

ចិនបានបញ្ជូននាវាចម្បាំងនិងយន្តចម្បាំងទៅកាន់ដែនសមុទ្រជុំវិញកោះតៃវ៉ាន់ ២ថ្ងៃជាប់គ្នាមកហើយ

BY
Pheakdey
April 7, 2023

តៃវ៉ាន់៖ ទីក្រុងតៃប៉ិបានឲ្យដឹងថា ចិនបានបញ្ជូននាវាចម្បាំង​និងយន្តហោះចម្បាំងទៅជុំវិញកោះតៃវ៉ាន់ ២ថ្ងៃជាប់គ្នាហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី៧ ខែមេសានេះ។ បើតាមក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ថា នាវាចម្បាំងដែលចិនបានបញ្ជូនទៅកាន់ដែនសមុទ្រជុំវិញកោះតៃវ៉ាន់នោះគឺមានចំនួន ៣គ្រឿង ខណៈយន្តហោះចម្បាំងវិញគឺមានចំនួន ១គ្រឿង និងមានឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹក ១គ្រឿង។

គួរកត់សម្គាល់ថា ភាពតានតឹងរវាងចិននិងតៃវ៉ាន់នៅពេលនេះគឺបានកើតឡើងបន្ទាប់ពីលោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានអញ្ជើញចូលជួបជាមួយ និងលោក Kevin McCarthy ដែលជាអ្នកនាំពាក្យសេតវិមានអាមេរិកកាលពីដើមសប្តាហ៍នេះ។ យ៉ាងណាក្តី គិតរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ឃើញមានការផ្ទុះអាវុធណាមួយនៅឡើយទេ ខណៈកោះតៃវ៉ាន់ក៏នៅមិនទាន់បញ្ចេញប្រតិកម្មតបវិញយ៉ាងណានៅឡើយដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: