កីឡា

កាតាក្លាយជាស្ដេចបាល់ទាត់ទ្វីបអាស៊ីក្រោយពេលបំបាក់ម្ចាស់ពានរង្វាន់អាស៊ី 4 សម័យកាលជប៉ុនដោយលទ្ធផល 3-1 កាលពីយប់មិញ

BY
Khmernote Media
February 2, 2019

ក្រុមជម្រើសជាតិកាតាបានសាងប្រវតិ្តសាស្រ្ដថ្មីជូនជាតិរបស់ខ្លួនមុនពេលធ្វើជាម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 ដោយគ្រងជាម្ចាស់ជើងឯកពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup កាលពីម្សិលមិញក្រោយយកឈ្នះក្រុមជម្រើសជាតិជប៉ុនដោយលទ្ធផល 3-1។

ការឈ្នះពានរង្វាន់ AFC Asian Cup ដែលធ្វើឡើងនៅក្នុងប្រទេសអារ៉ាប់រួមនេះគឺបានបើកទំព័រប្រវតិ្តសាស្រ្ដថ្មីសម្រាប់ប្រទេសកាតាដែលបានចារឈ្មោះចូលក្នុងសៀវភៅប្រវតិ្តសាស្រ្ដរបស់សហព័ន្ធបាល់ទាត់កាតាក្លាយជាម្ចាសពានរង្វាន់ AFC Asian Cup ជាលើកដំបូង ក្រោយបំបាក់ម្ចាស់ពានរង្វាន់ទ្វីបអាស៊ី 4 សម័យកាលក្រុមជម្រើសជាតិជប៉ុនដោយលទ្ធផល​ 3-1 នៅក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីម្សិលមិញ។

នេះគឺជាសមទ្ធិផលថ្មីសម្រាប់ប្រទេសកាតាដែលបានក្លាយជាម្ចាស់ពានរង្វាន់ AFC Asian Cup ជាលើកដំបូង មុនប្រទេសមហាអំណាចប្រេងមួយនេះធ្វើជាម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 ខាងមុខនេះ។

បុត្រ

Share This Post: