កីឡា

Real Madrid ចង់យក Benzema រួមជាមួយនឹងលុយ 120លានអឺរ៉ូ ដើម្បីសុំប្ដូរ Neymar ជាមួយនឹង PSG

BY
Khmernote Media
February 2, 2019

ក្លឹបអធិរាជសរ Real Madrid កំពុងសម្លឹងមើលក្នុងការដាក់សំណើរបញ្ជូនខ្សែប្រយុទ្ធ Karim Benzema រួមជាមួយនឹងទឹកប្រាក់ 120លានអឺរ៉ូ ដើម្បីជាថ្នូរក្នុងការសុំដោះដូរខ្សែប្រយុទ្ធ Neymar ពីក្លឹប PSG នេះយោងតាមការបញ្ជាក់របស់សារពត៌មាន Don Balon។

ប្រធានក្លឹបអធិរាជសរ Real Madrid លោក Florentino Perez តែងតែស្រមៃចង់ឃើញខ្សែប្រយុទ្ធ Neymar មកចូលរួមជាមួយនឹង Real Madrid ហើយលោក Perez នឹងស្វារគមន៍ជានិច្ចប្រសិនបើ Neymar ចង់ចូលរួមជាមួយនឹង Real Madrid ខណៈដែលមួយរយៈចុងក្រោយនេះសារពត៌មានជាច្រើនបានចុះផ្សាយថាន Neymar កំពុងមានរឿងមិនសប្បាយចិត្តនៅក្នុងប្រទេសបារាំង។

លោក Florentino Perez សង្ឃឹមថាខ្សែប្រយុទ្ធ Karim Benzema អាចជាប្រយោជន៍មួយក្នុងការស្នើសុំដោះដូរជាមួយនឹងខ្សែប្រយុទ្ធ Neymar ពីក្លឹបអ្នកមានបារាំង PSG។ ក្នុងសំណើរស្នើសុំដោះដូរកីឡាកររបស់ Real Madrid នោះគឺ Real Madrid គ្រោងនឹងផ្ដល់ Benzema រួមជាមួយនឹងទឹកប្រាក់បន្ថែមពីលើ 120លានអឺរ៉ូ ទៅកាន់ PSG ដើម្បីសុំប្ដូរជាមួយនឹង Neymar។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ ក៏មិនទាន់មានពត៌មានច្បាស់ការណាមួយពីក្លឹបទាំងពីរលើគម្រោងដោះដូរនេះដែរ។

បុត្រ

ប្រភព៖ Goal

Share This Post: