PR

អបអរឆ្នាំថ្មី អូគូលែន ចេញបទឲ្យ នីកូ និង សូលីកា ច្រៀងយ៉ាងឡូយ

BY
Liny Chan
April 10, 2023

ដើម្បីអបអរសារទរខួប១០ឆ្នាំ ទឹករ៉ែ ធម្មជាតិ អូ គូលែន ក៏ដូចជាពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នាពេលខាងមុខនេះ អូ គូលែន បាននាំលោក នីកូ និង សូលីកា ព្រមទាំងក្រុមរាំជាច្រើននាក់ ទៅ surprise បងប្អូននៅតាមទីតាំងប្រជុំជន ផ្សារ ផ្សារទំនើប និង មហាវិទ្យាល័យនានា ជាមួយនឹងការរាំលែងកំសាន្តជាមួយបទចំរៀង អូ គូលែន “ស្នេហាច្បាស់លាស់”។

ក្នុងបរិយាកាសដ៏សប្បាយរីករាយ អូ គូលែន បានធ្វើអោយបងប្អូនមហាជនជាច្រើនមានការភ្ញាក់ផ្អើលនៅពេលពួកគេបានជួបអាយដលរបស់ពួកគេ គឺលោក នីកូ និង សូលីកា ហើយអ្នកទស្សនាជាច្រើនក៏បានចូលរួមរាំលេងកំសាន្តយ៉ាងរីករាយ។ ក្រៅពីការចែករំលែក្តីស្រលាញ់តាមរយ:បទចំរៀងរបស់ អូ គូលែន លោក នីកូ និង សូលីកា ក៏បាននាំយក ទឹករ៉ែធម្មជាតិ អូ គូលែន រូបរាងថ្មី អបអរខួប ១០ឆ្នាំ ជូនដល់អ្នកទស្សនា និងហ្វេនៗអ្នកគាំទ្រថែមទៀតផង។

ព្រឹត្តិការណ៍ចែករំលែកក្តីស្រលាញ់ជាមួយ អូ គូលែន បានធ្វើឡើងនៅ ផ្សារទំនើបអ៉ីអន២ ផ្សារ K-Mall ពហុកីឡដ្ឋានអូឡាំពិក ផ្សារស្ទឹងមានជ័យ ផ្សារច្បារអំពៅ ផ្សារអូឡាំពិក ផ្សារបឹងត្របែកផ្លាហ្សា សង្ក្រានវិទ្យាល័យភ្នំពេញថ្មី សង្ក្រានន័រតុន និង មង្គលការនៅ OCIC។

គួរបញ្ជាក់ផងដែរថា ទឹករ៉ែធម្មជាតិ អូ គូលែន បានចាប់ផ្តើមលក់លើទីផ្សារកម្ពុជា តាំងពីឆ្នាំ២០១៣ មកទល់ពេលនេះគឺ១០ឆ្នាំហើយដែល អូ គូលែន បានឈរលើទីផ្សារកម្ពុជាដ៏ជោគជ័យ ហើយ អូ គូលែន បានក្លាយទៅជាទឹករ៉ែធម្មជាតិមុនដំបូងគេរបស់កម្ពុជា ដែលទទួលបានគាំទ្រដ៏ច្រើនលើសលុបពីប្រជាជនកម្ពុជា និងភ្ញៀវបរទេស ដោយសារគុណភាពកម្រិតស្តង់ដារ ប្រភពទឹកពីភ្នំគូលែន និង តំបន់គូលែន ដែលជាតំបន់ដែលមានប្រវត្តិរាប់ពាន់ឆ្នាំ។ ដើម្បីអបអរសាទរខួប១០ឆ្នាំ អូ គូលែន ក៏បានចេញ រូបរាងថ្មី ចំណុះ 700ML និង 2L ដែលមានលក់នៅគ្រប់ទីផ្សារទូរទាំងប្រទេសផងដែរ៕

Share This Post: