មិនធម្មតា!! គ្រាន់តែចាប់ផ្តើមភ្លាម វឌ្ឍនាកា បានប៉ះគ្នាជាមួយ ធារី ចន្ថាប៊ីន នៅក្នុងប្រកួតដំបូងរបស់រូបគេជាមួយក្លិបថ្មីនៅប្រទេសម៉ាឡេស៊ី(មានវីដេអូ)
- February 3, 2019
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថាកីឡាបាល់ទាត់នៅប្រទេសកម្ពុជារបស់យើង មានសម្ទុះរីកចំរើនយ៉ាងខ្លាំងគួរអោយកត់សំគាល់ ជាពិសេសគឺក្រុមជម្រើសជាតិរបស់ប្រទេសកម្ពុជាផ្ទាល់តែម្តង ឧទាហរណ៍ជាក់ស្តែងដូចជាចំនួននៃការចូលរួមរបស់អ្នកចូលគាំទ្រ និងទស្សនានៅពហុកីឡាដ្ឋានជាតិអូឡាំពិចនៅពេលដែលមានការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ឬក៏ប្រកួតពាននៅក្នុងតំបន់ក្តី។ លើសពីនេះទៅទៀតមិនថាការដោះដូរកីឡាករ នៅក្នុងលីគកម្ពុជា ឬ ការផ្ទេរទៅលេងនៅលីគក្រៅប្រទេសនោះទេ គឺរមែងតែងតែកើតឡើងជាបន្តបន្ទាប់ ។ ជាក់ស្តែង នាពេលថ្មីៗនេះ កីឡាករកម្ពុជាមួយរូបទៀតហើយ ដែលបានផ្ទេរពីក្លឹបបឹងកេត ទៅលេងនៅអោយក្លឹបកំពូលរបស់ប្រទេសម៉ាឡេស៊ី PKNs ហើយអ្នកទាំងអស់គ្នាប្រហែលជាស្គាល់ច្បាស់ណាស់ ដែលគាត់គឺជា កីឡាករជម្រើសជាតិមួយរូបដែលទទួលបានការគាំទ្រពីសំណាក់អ្នកនិយមលេង និងមើលកីឡាបាល់ទាត់ គាត់នោះគឺ ចាន់ វឌ្ឍនាកា។

លើសពីនេះទៅទៀត កីឡាករវ័យក្មេងរូបនេះទើបនិងបង្ហាញខ្លួនជាលើកដំបូងអោយក្លឹបនាពេលថ្មីៗនេះ ដែលប៉ះជាមួយនិងក្រុម Terengganu FC ដែលជាក្លិបរបស់មិត្តរួមជំរើសជាតិ ធារី ចន្ថាប៊ីន កំពុងតែប្រកបអាជីពនៅក្នុងប្រទេសម៉ាឡេស៊ីដូចគ្នា ។ អ្វីដែលគួរអោយសរសើរនោះគឺ គ្រាន់តែចូលលេងប្រកួតដំបូងភ្លាម លើកបាល់ជ្រុងអោយមិត្តរួមក្រុមតែតបញ្ជូលទីបាន១គ្រាប់ភ្លាម ដោយបញ្ចប់ការប្រកួតក្នុងលទ្ធផល ១ស្មើរ ។ ជាមួយគ្នានោះដែរ ចាន់ វឌ្ឍនាកា បានបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា “ខ្ញុំពិតជាមានសំណាងដែលបានធ្វើការជាមួយបុរសម្នាក់នេះ តើអ្នកណាខ្លះស្គាល់ពីគាត់?គាត់តែងតែហៅខ្ញុំថា”ចាន់”???????? ? ដែលមើលទៅរូបគេដូចជាសប្បាយចិត្តនឹងចូលរួមលេងជាមួយក្លិបថ្មីមួយនេះ។ បញ្ជាក់បន្ថែមផងដែរថា ក្លឹប PKNS FC នៅពេលនេះឈរនៅលេខ ៥ លើក្រុមរបស់ធារី ចន្ថាប៊ីនមួយលេខ ៕ ប្រភព៖ Chan Vathanaka
Highlight ការប្រកួតរវាង Terengganu FC 2 – 2 PKNS FC
Highlight ការប្រកួតរវាង Terengganu FC 2 – 2 PKNS FC គ្រាប់បាល់រកបានដោយ៖- កីឡាកររបស់ Terengganu FC ឈ្មោះ Kipré Tchétché នាទី ៣៧, ៧៣ – កីឡាកររបស់ PKNS FCឈ្មោះ Qayyum Marjoni នាទី ៤០ និង Rafael Ramazotti de Quadros នាទី ៦៧
Posted by បេះដូងកីឡាខ្មែរ – Besdong Keila Khmer on Sunday, 4 February 2018
- Share This Post:









