កីឡា ព័ត៌មានជាតិ

រកឃើញយន្តហោះរបស់កីឡាករបាល់ទាត់ Emiliano Sala របស់ក្លឹប Cardiff City ហើយ នឹងបានបញ្ជាក់យ៉ាងច្បាស់ថា..

BY
Khmernote Media
February 8, 2019

កាលពីនៅថ្ងៃទី ២១ ខែមករា ឆ្នាំ២១០៩ កន្លងផុត កីឡាករបាល់ទាត់ Emiliano Sala សញ្ជាតិអាស្សង់ទីន បានកំពុងធ្វើដំណើរពីប្រទេសបារាំង មកទីក្រុង cardiff បើកបរដោយ ដាវីត អុីបបត់សុន ដែលបានបាត់ខ្លួននៅក្នុងទឹកដីប្រទេសអង់គ្លេស។ ជាមួយគ្នានោះដែរ សាកសពរបស់លោកត្រូបានរកឃើញកាលពីថ្ងៃពុធ ទី០៦ ខែកុម្ភៈ បន្ទាប់ពីពួកគេរកឃើញបំណែកយន្តហោះនៅព្រឹកថ្ងៃអាទិត្យសប្តាហ៍មុន ។ ប៉ូលីសបានកំណត់អត្តសញ្ញាណថាជា កីឡាករ Sala នៅយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បន្ទាប់ពីបានបញ្ចូនសាកសពទៅធ្វើកោសល្យវិនិច្ឆយនៅកំពង់ផែ ផតឡែន។

យន្តហោះមួយគ្រឿងនេះ ដែលមានឈ្មោះថា Piper Malibu NZ64DB បានហោះហើរពី ប្រទេសបារាំង ទៅ ទីក្រុង កាឌីហ្វ ប្រទេសអង់គ្លេស បន្ទាប់ពីខ្សែរប្រយុទ្ធសញ្ជាតិអាស្សង់ទីនរូបនេះបានទៅលេងក្លឹបចាស់របស់ខ្លួន Nates ចំនួនពីថ្ងៃ បន្ទាប់ពីក្លឹបប្រកាសលក់ទៅអោយក្លឹប កាឌីហ្វប្រទេសអង់គ្លេសក្នុងតំលៃ ១៥លានផោន ដែលប្រមាណជា ១៨លានដុល្លារសហរដ្ឋអាមេរិច។ បន្ទាប់ពីបញ្ចាក់អត្តសញ្ញាណយ៉ាងច្បាស់ពីប៉ូលីសរួចមក ក្លឹប កាឌីហ្វ បានលើកឡើងថា ” ពួកយើងទាំងអស់គ្នាសូមផ្ញើក្តីអាណិតជាខ្លាំង និង ចូលរួមកាន់ទុក្ខ ជូនទៅដល់គ្រួសាររបស់កីឡាករ Emiliano ផងដែរ។ហើយពួកគេទាំងពីរអ្នក Sala និង David នឹងត្រូវបានពួកយើងចងចាំជានិច្ចនៅក្នុងបេះដូងអ្នករាល់គ្នា”។

អ្វីដែលគួរអោយសោកសង្រេងនោះគឺ Sala មិនទាន់បានបង្ហាញខ្លួនសូម្បីតែមួយដងនៅក្នុងទឹកដីអង់គ្លេសនៅក្នុងក្លឹប Cardiff។ កីឡាករូបនេះមានសញ្ជាតិអាស្សង់ទីន កើតនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៩៩០ ស្លាប់នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៩ ក្នុងវយ័២៨ឆ្នាំ។ រូបគេបានប្រឡូកនៅក្នុងអាជីពជាកីឡាករបាល់ទាត់នៅឆ្នាំ ២០១២ នៅក្នុងក្លឹប Bordeaux និងក្លឹបមួយចំនួនទៀត នៅក្នុងប្រទេសបារាំង។ ពត៌មានមួយនេះបានធ្វើអោយប្រជាជននៅលើពិភពលោកពិតជាមានការសោកស្តាយ និងអាណិត ក្នុងការបាត់បង់កីឡាកររូបនេះជាខ្លាំង ហើយយើងឃើញមានកីឡាករល្បីៗជាច្រើនបានបង្ហោះសារ ដើម្បីចូលរួមរំលែកទុក្ខសព និងគ្រួសាររបស់សព៕

Share This Post: