អន្តរជាតិ

អគ្គីភ័យបានលេបត្របាក់មន្ទីរពេទ្យដ៏ធំមួយក្នុងក្រុងប៉េកាំង និងបានបណ្ដាលឱ្យមនុស្ស​ ២៩នាក់បាត់បង់ជីវិត

BY
Pheakdey
April 19, 2023

ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៩នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះមន្ទីរពេទ្យមួយកន្លែងនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី ១៩ ខែមេសានេះ។ មន្ទីរពេទ្យដែលជាកន្លែងកើតហេតុនោះមានឈ្មោះថា Beijing Changfeng Hospital ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Fengtai នៃទីក្រុងប៉េកាំងប្រទេសចិន។

ប្រភពខាងលើបានបន្តថា អគ្គីភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងរយៈពេលប្រមាណជាកន្លះម៉ោង​ យ៉ាងណាក្តីក្រុមអ្នកពន្លត់អគ្គីភ័យបានប្រើប្រាស់ពេលវេលារហូតដល់ ២ម៉ោង ទើបអាចពន្លត់ភ្លើងបានទាំងស្រុង។ នៅក្នុងប្រតិបត្តិការណ៍ជួយជនរងគ្រោះគឺគេបានជួយសង្គ្រោះអ្នកជំងឺចំនួន ៧១នាក់ឲ្យចេញផុតពីអគ្គីភ័យបានទាន់ពេលវេលា ខណៈអត្តសញ្ញាណរបស់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២៩នាក់នោះនៅមិនទាន់ត្រូវបានគេបង្ហាញជូននៅឡើយទេ។ ចំពោះមូលហេតុដែលបង្កឲ្យមានអគ្គីភ័យវិញក៏នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់ដែរ​ ខណៈអាជ្ញាធរចិនកំពុងបើកការស៊ើបអង្កេតជាបន្ទាន់ដើម្បីស្វែងរកអ្នកទទួលខុសត្រូវចំពោះករណីនេះឲ្យចូលមកដោះស្រាយនៅចំពោះមុខច្បាប់៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: