កីឡា

សាកសពរបស់ខ្សែប្រយុទ្ធ Emiliano Sala ត្រូវបានរកឃើញនៅក្នុងបំណែកយន្ដហោះក្រោមបាតសមុទ្រស្ថិតនៅក្នុងកោះ Guernsey

BY
Khmernote Media
February 8, 2019

សាកសពរបស់ខ្សែប្រយុទ្ធ Emiliano Sala ត្រូវបានប៉ូលីសរកឃើញនៅក្នុងបំណែកយន្ដហោះដែលបានធ្លាក់ចូលក្នុងបាតសមុទ្រជាមួយនឹងអ្នកបើកបរយន្តហោះឈ្មោះ David Ibbotson ដែលទីតាំងនៃការធ្លាក់យន្ដហោះរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះគឺស្ថិតនៅក្រោម​បាត​សមុទ្រ​ភាគ​ខាង​ជើង​នៃ​កោះ Guernsey។

ការស្វែងរកឃើញបំណែកយន្ដហោះដែលដឹកខ្សែប្រយុទ្ធ Sala ចេញពីប្រទេសបារាំងឆ្ពោះទៅកាន់ទីក្រុង Cardiff ប្រទេសវេលស៍នោះគឺរកឃើញដោយក្រុមស៊ើបអង្កេត AAIB កាលពីថ្ងៃពុធកន្លងទៅ ដោយក្រុមនេះកើតឡើងពីការរៃអង្គាស​តាម​រយៈ​មូលនិធិ​មួយ​ដែលមានកីឡាករជាច្រើនបានចូលរួមឧបត្ថម្ភក្នុងមូលនិធិមួយនេះ។ យន្ដហោះរបស់ខ្សែប្រយុទ្ធ Emiliano Sala ត្រូវបានក្រុមរុករក AAIB បញ្ជាក់កាលពីថ្ងៃពុធកន្លងទៅថាពិតជាបានធ្លាក់មែន ហើយបំណែកយន្ដហោះរួមជាមួយនឹងសាកសពរបស់ Sala និងអ្នកបើកយន្ដហោះ David ត្រូវបានរកឃើញនៅក្រោមបាតសមុទ្រស្ថិតនៅក្នុងកោះ Guernsey។

សាកសពរបស់ខ្សែប្រយុទ្ធ Emiliano Sala និងអ្នកបើកយន្ដហោះ David Ibbotson ត្រូវបានប៉ូលីសស្រង់ចេញពីបំណែកយន្ដហោះកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ហើយពេលនេះប៉ូលីសកំពុងបន្ដការស៊ើបអង្កេតលើករណីធ្លាក់យន្ដហោះរបស់ខ្សែប្រយុទ្ធដែលមានតម្លៃខ្លួនថ្លៃបំផុតរបស់ក្លឹប Cardiff City រកមូលហេតុដែលបណ្ដាលឲ្យយន្ដហោះឯកជនមួយនេះធ្លាក់។

បុត្រ

ប្រភព៖ Goal

Share This Post: