អន្តរជាតិ

របាយការណ៍មួយបង្ហាញថា បញ្ហាខ្យល់កខ្វក់បានបណ្តាលឲ្យពលរដ្ឋថៃជាង ​២,៤លាននាក់ត្រូវទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ

BY
Pheakdey
April 21, 2023

ថៃ៖​ ខ្យល់កខ្វក់នៅតែជាបញ្ហាចម្បងមួយនៅក្នុងប្រទេសថៃ ខណៈនៅក្នុងសប្តាហ៍មានពលរដ្ឋថៃជាង ១,៨ សែននាក់ត្រូវបានរាយការណ៍ថា បានកើតមានបញ្ហាសុខភាពដែលត្រូវទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យ។ តំបន់ដែលកំពុងតែប្រឈមនឹងបញ្ហាអាកាសធាតុដ៏អាក្រក់នេះទីក្រុងបាងកក និងខេត្តឈៀងម៉ៃ ដែលស្ថិតនៅក្នុងភាគខាងជើងនៃប្រទេសថៃ។

បើយោងតាមរបាយការណ៍មួយរបស់អាជ្ញាធរសុខាភិបាលថៃ ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី២១ ខែមេសានេះបានបង្ហាញថា បើគិតចាប់តាំងពីដើមឆ្នាំ ២០២៣ រហូតមកទល់នឹងពេលនេះ គឺបញ្ហាខ្យល់កខ្វក់បានបណ្តាលឲ្យពលរដ្ឋថៃជាង ២,៤លាននាក់បានកើតមានបញ្ហាសុខភាពដែលត្រូវទៅរកការព្យាបាលនៅមន្ទីរពេទ្យ ពោលគឺជាការប៉ះពាល់សុខភាពកម្រិតធ្ងន់។ សូមបញ្ជាក់ជូនថា បញ្ហាខ្យល់កខ្វក់ដែលកំពុងបង្កការគំរាមគំហែងនៅក្នុងប្រទេសថៃនោះ គឺជាស្ថានភាពដែលបរិយាកាយមានផ្ទុកនូវភាគល្អិតនៃធូលីក្នុងកម្រិតដ៏ខ្ពស់លើសពីស្តង់ដារសុខភាព និងបន្ថែមដោយការមានផ្សែងពុលក្នុងបរិយាកាសផងដែរ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: