ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Jack Ma សម្រេចធ្វើជាសាស្រ្តាចារ្យបង្រៀនមុខវិជ្ជាពាណិជ្ជកម្មនៅក្នុងសាកលវិទ្យាល័យហុងកុង

    BY Pheakdey April 22, 2023
    លោក Jack Ma សម្រេចធ្វើជាសាស្រ្តាចារ្យបង្រៀនមុខវិជ្ជាពាណិជ្ជកម្មនៅក្នុងសាកលវិទ្យាល័យហុងកុង

    ហុងកុង៖ លោកមហាសេដ្ឋី Jack Ma បានសម្រេចទទួលយកតួនាទីជាសាស្រ្តាចារ្យនៅក្នុងសាកលវិទ្យាល័យហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃសុក្រ ទី២១ ខែមេសានេះ។ សាកលវិទ្យាល័យដែលស្ថាបនិកក្រុមហ៊ុន Alibaba រូបនេះនឹងទៅ​បង្រៀននោះគឺសាកលវិទ្យាល័យហុងកុង (Hong Kong University) ហើយមុខវិជ្ជាដែលរូបគាត់បង្រៀននោះគឺមុខវិជ្ជាពាណិជ្ជកម្ម។

    គួររម្លឹកជូនថា លោកមហាសេដ្ឋី Jack Ma បានខកខាន​ក្នុងការបង្ហាញខ្លួនជាសាធារណៈអស់រយៈពេលប្រមាណជា ២ឆ្នាំមកហើយ ក្រោយក្រុមហ៊ុនលក់ទំនិញ Online របស់លោកបានជួបប្រទះនឹងរឿងចម្រូងចម្រាសក្នុងការបង់ពន្ធមួយចំនួនជាមួយនិងរដ្ឋាភិបាលចិន។ លោកមហាសេដ្ឋី Jack Ma បច្ចុប្បន្នមានអាយុ ៥៨ ឆ្នាំ ហើយរូបគាត់ត្រូវបានគេប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិប្រហែលជា ៣៤,១ ពាន់លានដុល្លារ ខណៈមុនពេលជោគជ័យក្នុងវិស័យជំ​នួញរូបគាត់ក៏ធ្លាប់ធ្វើការងារជាគ្រូបង្រៀនភាសាអង់គ្លេសផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: