អន្តរជាតិ

កាំភ្លើងឆ្លាតវ័យដើរដោយបច្ចេកវិទ្យា “សម្គាល់មុខមនុស្ស” ត្រូវបានដាក់ឲ្យ Pre-order នៅអាមេរិកក្នុងតម្លៃ ១,៤៩៩ដុល្លារ

BY
Pheakdey
April 22, 2023

អាមេរិក៖​ កាំភ្លើងឆ្លាតវ័យ (Smart Gun) ត្រូ​វបានគេដាក់ឲ្យបញ្ជាទិញនៅក្នុងរដ្ឋមួយនៃសហរដ្ឋអាមេរិកហើយ​​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសោរ៍ ទី២២ ខែមេសានេះ។ កាំភ្លើងឆ្លាយវ័យ ដែលជាកាំភ្លើងទំនើបចុងក្រោយគេនេះត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Biofire Tech ដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Colorado ភាគខាងលិចនៃសហរដ្ឋអាមេរិក និងជារដ្ឋមួយដែលមានច្បាប់អនុញ្ញាតឲ្យពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅអាចមានសិទ្ធកាន់កាប់អាវុធ និងគ្រាប់រំសេវបាន ប្រសិនបើពួកគេមិនទទួលបានលិខិតហាមឃាត់ពីអាជ្ញាធរនោះទេ។

ប្រភពខាងលើបានបន្តថា កាំភ្លើងឆ្លាតវ័យខាងលើនេះត្រូវបានផលិតឡើងមានបំពាក់នូវបច្ចេកវិទ្យា “សម្គាល់មុខមនុស្ស” (Face Recognition) ដូចនេះគឺមានន័យថា កាំភ្លើងនេះអាចត្រូវបានប្រើប្រាស់ដោយបុគ្គលណាដែលវាស្គាល់មុខតែប៉ុណ្ណោះ។ គុណប្រយោជន៍របស់កាំភ្លើងឆ្លាតវ័យនេះ គឺគ្មានអ្នកណាម្នាក់ក្រៅតែពីម្ចាស់កាំភ្លើងអាចលួចប្រើប្រាស់វាបាននោះទេ ពោលគឺទាល់តែមានការស្កេនមុខត្រឹមត្រូវទើបវាអាចដំណើរបាន។ ចំពោះតម្លៃរបស់កាំភ្លើងឆ្លាតវ័យដែលមានប្រវែង ៩មីលីម៉ែត្រនេះវិញគឺកាំភ្លើងមួយដើមមានតម្លៃ ១,៤៩៩ ដុល្លារ ហើយអតិថិជនអាចធ្វើការ Pre-order ចាប់ពីពេលនេះតទៅ ខណៈទំនិញជាក់ស្តែងអាចនឹងទទួលបាននៅក្នុងអំឡុងត្រីមាសទី ៣ ក្នុងឆ្នាំ ២០២៣នេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: