អន្តរជាតិ

ឥណ្ឌានឹងវ៉ាដាច់ចិនក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកក្នុងសប្តាហ៍នេះជាមួយនឹងពលរដ្ឋសរុប ១,៤៣ពាន់លាននាក់

BY
Pheakdey
April 25, 2023

ឥណ្ឌា៖ របាយការណ៍មួយរបស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ប្រទេសឥណ្ឌានឹងវ៉ាដាច់ប្រទេសចិន ក្លាយជាប្រទេសដែលមានចំនួនប្រជាពលរដ្ឋច្រើនជាងគេបំផុតនៅលើពិភពលោកនៅក្នុងសប្តាហ៍នេះ។ នៅក្នុងរបាយការណ៍ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមេសានេះបានបញ្ជាក់ថា នៅត្រឹមចុងខែនេះគឺពលរដ្ឋឥណ្ឌានឹងត្រូវកើនឡើងដល់ ១,៤២៥,៧៧៥,៨៥០នាក់ ឬហៅតាមចំនួនប្រហាក់ប្រហែលថា ១,៤៣ ពាន់លាននាក់។

ប្រភពខាងលើបានបន្តថា​ ប្រទេសចិនបានប្រឈមនឹងបញ្ហាធ្លាក់ចុះនៃអាត្រាកំណើតប្រជាជនគួរឲ្យកត់សម្គាល់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយគិតត្រឹមពេលនេះគឺប្រទេសចិនមានប្រជាពលរដ្ឋសរុបចំនួន ១,៤២ពាន់លាននាក់ប៉ុណ្ណោះ។​ ដោយឡែកសម្រាប់ប្រទេសធំៗដែលមានចំនួនប្រជាពលរដ្ឋច្រើនមួយចំនួនទៀតវិញមានដូចជា សហរដ្ឋអាមេរិកជាមួយប្រជាជនចំនួន ៣៣១,៩លាននាក់ ឥណ្ឌូនេស៊ីមានពលរដ្ឋចំនួន ២៧៣,៨ លាននាក់ និងប្រទេសប៉ាគីស្ថាន​ដែលមានពលរដ្ឋ ២៣១,៤លាននាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: