PR

ក្រុមហ៊ុន សែលកាត ទទួលបានពានរង្វាន់ ក្រុមហ៊ុន នវានុវត្តន៍សេវាកម្ម ឌីជីថលល្អបំផុត   ពីទស្សនា វដ្តី Global Brands Magazine  

BY
Liny Chan
April 25, 2023

ក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុក មួយ បានទទួលពានរង្វាន់ និងលិខិតសរសើរ ដ៏មានកិត្យនុភាពជា បន្តបន្ទាប់ក្រោយ ជោគជ័យលើ សមិទ្ធិផលថ្មីមួយចំនួនរបស់ខ្លួន។


 
នៅការចេញផ្សាយព័ត៌មានកន្លងមក នាយកប្រតិបត្តិរបស់ សែលកាត លោក Simon Perkins មានប្រសាសន៍ថា៖ «គំនិតផ្ដួចផ្ដើមរបស់យើងលើកការផ្ដោតឡើងជាថ្មីលើគ្រឹះនៃអ្វីដែលយើងធ្វើពោលគឺ ភ្ជាប់ទំនាក់ទំនងមនុស្សស្នូល នៃការងារនោះគឺបណ្ដាញរបស់ យើង ធ្វើឱ្យបា្រកដថា អាជីវកម្ម នឹង បន្តរីកចម្រើន ទាំងសមត្ថភាព និងតម្រូវការរបស់អតិថិជនរបស់យើងនិងបង្ហាញពីតម្រូវការនៃអនាគត ឌីជីថល របស់ប្រទេសកម្ពុជា»។
 
ក្នុងរយៈពេលប៉ុន្មាន ខែកន្លងមកនេះ សែលកាត បានបើកដំណើរការ នវានុវត្តន៍នៃ ផលិ ផល និង សេវាកម្ម ដែលដើរទន្ទឹម គ្នា ជាមួយនឹង គំនិតផ្តួចផ្ដើម ពង្រឹងបណ្ដាញ ។ ទាំងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការជម្រុញភាពរីកចម្រើនរបស់អាជីវកម្ម តាមរយៈបណ្ដាញដ៏ល្អឥតខ្ចោះ ខណៈពេលដែល ផ្ដល់ជូនអតិថិជនរបស់ខ្លួននូវការរស់នៅបែបឌីជីថល ។
 
ជ័យលាភីច្រុងក្រោយ បង្អស់ទើបតែត្រូវបានប្រកាស ផ្ដល់ចេញពីទស្សនាវដ្តី Global Brands Magazine ដែលបានផ្ដល់នាមឱ្យ សែលកាតជា «ក្រុមហ៊ុននវានុវត្តន៍ សេវាកម្ម ឌីជីថល ល្អបំផុតរបស់ប្រទេសកម្ពុជា ឬ Cambodia’s Best Digital Services Innovator» ក្រោយពីបានណែនាំសេវាកម្មរបស់ខ្លួន ដើម្បីបង្កើនការតភ្ជាប់តន្រ្តី និងបទពិសោធន៍ហ្គេមរបស់អតិថិជន។


 
ឧស្សាហកម្មទូរគមនាគមន៍របស់ ប្រទេសកម្ពុជា គឺមានភាពប្រកួតប្រជែង ចំណែកឯនវានុវត្តន៍ផលិតផលអាចមានចន្លោះខ្វះខាត។ សមត្ថភាពរបស់ សែលកាត ក្នុងការបើកដំណើរការផលិតផលដំបូងទៅកាន់ទីផ្សារគឺជាសមិទ្ធផលមួយ។ ផលិតផលទាំងនេះ ទទួលស្គាល់ នូវឱកាសថ្មី ដោយដោះស្រាយនូវ តម្រូវការដែលមិនត្រូវបានបំពេញនៅក្នុងផ្នែកជាក់លាក់ទាំងឡាយ ធ្វើឱ្យសេវាកម្មក្រុមហ៊ុនទូរគមនាគមន៍កាន់តែរួមបញ្ចូល និងនាំយកនូវវិធីថ្មី ដើម្បីធ្វើឱ្យការរស់នៅកាន់តែមានភាពប្រសើរឡើង។
 
ទាំងនេះហើយគឺជា ផ្នែកមួយនៃលក្ខណៈសម្បត្តិទាំងឡាយ ដែលនាំឱ្យ សែលកាត ត្រូវបានផ្ដល់ពានដោយទស្សនាវដ្តី Global Brands Magazine ក្នុងនាមជា « ក្រុមហ៊ុននវានុវត្តន៍ សេវាកម្ម ឌីជីថល ល្អបំផុតរបស់ប្រទេសកម្ពុជា ឬ Cambodia’s Best Digital Services Innovator»។
 
សម្រាប់បញ្ជីពានរង្វាន់ពេញលេញ សូមចូលទៅកាន់ ៖ https://www.globalbrandsmagazine.com/award-winners-2023/
 
Global Brand Awards គឺជា ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលធ្វើឡើងដោយទស្សាវដ្តី Global Brands Magazine (GBM) ដែលជាការបោះផ្សាយអន្តរជាតិមួយ មានទីស្នាក់ការនៅចក្រភពអង់គ្លេស។ គោលបំណងនៃពានរង្វាន់នេះ គឺធ្វើឡើងដើម្បីទទួលស្គាល់ ម៉ាកយីហោ សកលដែលសម្រេចបាននូវភាពល្អឥតខ្ចោះក្នុងការអនុវត្ត នៅទូទាំងវិស័យទាំងឡាយ ព្រមទាំងធ្វើឡើងដើម្បីបង្កើតការដឹងឮដល់ ក្រុមគោលដៅក្នុងទីផ្សារតាមរយៈវេទិកាដែលទទួលស្គាល់សមិទ្ធផលរបស់ពួកគេ។
 
អំពី សែលកាត
សែលកាត ចាប់ដំណើរការ នៅឆ្នាំ១៩៩៧ គឺជាប្រតិបត្តិករ ដែលបម្រើសេវាកម្មយូរជាងគេបំផុតនៅកម្ពុជា និងជាប្រតិបត្តិករដែលមានម្ចាស់ជាជនជាតិខ្មែរ ១០០ភាគរយ ដែលល្បីល្បាញដោយសារប្រវត្តិដ៏យូរលង់នៃការច្នៃប្រឌិតដំបូងទៅកាន់ទីផ្សារ សេវាកម្មអតិថិជនឆ្នើម និងបណ្តាញទូរស័ព្ទចល័តលឿន និងគួរឱ្យទុកចិត្តបំផុត។ ចាត់ទុកជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតមួយក្នុងប្រទេសកម្ពុជា សេវាសែលកាត មានអតិថិជនជាង ៤លាននាក់ ជាមួយនឹងការគ្របដណ្តប់ទូទាំងប្រទេស និងបណ្តាញចែកចាយដ៏ធំទូលាយ។
 
ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅរកការផ្តល់នូវការតភ្ជាប់សម្រាប់ទាំងអស់គ្នា និងលើកកម្ពស់របៀបដែលអតិថិជនរស់នៅ ធ្វើការកម្សាន្ត និងផលប័ត្ររបស់ សែលកាត នៅតែបន្តពង្រីក ដើម្បីសម្រួល និងកសាងសហគមន៍ហ្គេម និងកីឡាអេឡិចត្រូនិច ផ្តល់សេវាកម្មកម្សាន្តបែបឌីជីថល ដើម្បីដោះស្រាយតម្រូវការសម្រាប់ពេលវេលាជាក់ស្តែង និងមាតិកាកំពុងមានតម្រូវការ ព្រមទាំងផ្តល់ជូននូវដំណោះស្រាយសហគ្រាសប្រកបដោយភាពច្នៃប្រឌិត និងស៊ីជម្រៅដើម្បីគាំទ្រដល់អាជីវកម្មនានា។
 
សែលកាត នៅតែឈរឈ្មោះជាប្រតិបត្តិករដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា ជាមួយនឹងការទទួលពានរង្វាន់ច្រើនជាង៤០ ទាំងក្នុងតំបន់ និងសកលលោក។
 
អំពី ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនវិនិយោគជាយុទ្ធសាស្ត្ររបស់កម្ពុជា ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនពហុផលិតផលដ៏ធំ និងមានការវិនិយោគចម្រុះបំផុតរបស់កម្ពុជា។ ក្រុមហ៊ុនរ៉ូយាល់គ្រុប វិនិយោគនៅក្នុងឧស្សាហកម្មជាច្រើន រួមមានទូរគមនាគមន៍ ការដឹកជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយ និង ការកម្សាន្ត ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ការជួញដូរ  និងកសិកម្ម៕

Share This Post: