សេវាកម្មផ្ញើកញ្ចប់អីវ៉ាន់ pandasend របស់ក្រុមហ៊ុន foodpanda ត្រូវបានប្រកាសដាក់អោយដំណើរការជាផ្លូវការ ជាមួយនឹងប្រូម៉ូសិនជាច្រើន
- BY
- Liny Chan
- April 26, 2023
ក្រុមហ៊ុន foodpanda បានដាក់អោយដំណើការជាផ្លូវការនូវសេវាកម្មថ្មីរបស់ខ្លួន កាលពីថ្ងៃទី 25 ខែមេសា ឆ្នាំ2023 គឺ pandasend ដែលជាសេវាកម្មដឹកជញ្ជូនតាមតម្រូវការរហ័សទាន់ចិត្ត និងមានទំនុកចិត្តខ្ពស់ ដោយគម្រោងសេវាកម្មថ្មីនេះត្រូវបានបង្កើតឡើងដើម្បីឲ្យមានភាពងាយស្រួល ដល់ម្ចាស់អាជីវកម្ម ក៏ដូចជាអតិថិជន foodpanda ទាំងអស់ដែលមានបំណងចង់ផ្ញើទំនិញ ឯកសារ អាហារ និងកាដូទៅកាន់ដៃគូអាជីវកម្ម គ្រួសារ និងមិត្តភក្ដិរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា អតិថិជនដែលបានប្រើប្រាស់សេវាកម្មថ្មីនេះ នឹងទទួលបានការបញ្ចុះតម្លៃពិសេស 50% រហូតដល់ $3 ដែលការផ្តល់ជូននេះមានសុពលភាពរហូតដល់ថ្ងៃទី 25 ខែឧសភា ឆ្នាំ 2023។
សេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត pandasend បានបើកដំណើរការឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងទីក្រុងភ្នំពេញចាប់ពីចាប់ពីថ្ងៃទី25 ខែមេសា ឆ្នាំ2023 នៅទូទាំងរាជធានីភ្នំពេញតែម្តង។ ខណៈខេត្តផ្សេងៗមួយចំនួនទៀតដូចជា ខេត្តសៀមរាប កំពង់ចាម ស្វាយរៀង ខេត្តព្រះសីហនុ កំពត តាកែវ កំពង់ស្ពឺ កោះកុង បាត់ដំបង បន្ទាយមានជ័យ ប៉ោយប៉ែត ពោធ៍សាត់ និង កំពង់ឆ្នាំង នឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ ដូច្នេះសូមលោកអ្នករង់ចាំតាមដានទាំងអស់គ្នា។

មូលហេតុដែលគួរប្រើប្រាស់ pandasend៖
ជាមួយនឹងសេវាកម្ម pandasend ប្រិយមិត្តនឹងទទួលបានទំនុកចិត្តខ្ពស់ក្នុងការដឹកជញ្ជូន ដោយចំណាយថវិកាតិចតែចំណេញពេលវេលាច្រើន ជាមួយនឹងប្រព័ន្ធតាមដានអីវ៉ាន់ច្បាស់លាស់ ទៅតាមពេលវេលាដែលបានកំណត់ឲ្យត្រូវម៉ោងជាក់ស្តែង។

pandasend ងាយស្រួលប្រើប្រាស់ ដោយគ្រាន់តែបញ្ចូលព័ត៌មានរបស់អ្នកផ្ញើ អ្នកទទួល ទីតាំង លេខទូរស័ព្ទ នោះ foodpanda នឹងរៀបចំអ្នកដឹកជូនលោកអ្នកភ្លាម។ បន្ទាប់ពីអ្នកដឹកជញ្ជូនទទួលអីវ៉ាន់ពីដៃលោកអ្នករួចហើយ លោកអ្នកអាចតាមដានបន្ដផ្ទាល់ រហូតការដឹកជញ្ជូនទទួលបានជោគជ័យ។
តើ pandasend សម្រាប់អ្នកណាខ្លះ?
សេវាកម្មថ្មី pandasend បង្កើតឡើងសម្រាប់ម្ចាស់អាជីវម្ម និងអតិជិជនទូទៅជាលក្ខណៈបុគ្គល អាចប្រើប្រាស់យ៉ាងងាយស្រួលក្នុងការផ្ញើកញ្ចប់អីវ៉ាន់ កាដូ ឬឯកសារផ្សេងៗ ទៅកាន់អតិថិជន សាច់ញាតិ បងប្អូន ឬមនុស្សជាទីស្រលាញ់របស់ខ្លួន ដោយចំណាយពេលខ្លី ចំណាយថវិការតិច និងទំនុកចិត្តខ្ពស់។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង មកកាន់គេហទំព័ររបស់ក្រុមហ៊ុន foodpanda https://www.foodpanda.com.kh ឬ ទាញយក App តាមរយៈ App Store និង Google Pay សូមប្រើលេខកូដ “HELLOPANDA” ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពី foodpanda ។


- Share This Post:






