CHARLES & KEITH ស្វាគមន៍កញ្ញា Han So Hee ក្នុងការ ចូលរួមក្រុមគ្រួសារ CHARLES & KEITH ជាទូតសុឆន្ទៈថ្មី
- BY
- Liny Chan
- May 3, 2023
ថ្ងៃទី៣ ខែឧសភា ព្រះរាជាណាចក្រកម្ពុជា – តារាសម្តែងកញ្ញា Han So Hee ត្រូវបានប្រកាសជាទូតសុឆន្ទៈលំដាប់អន្តរជាតិថ្មីបំផុតរបស់ម៉ាក CHARLES & KEITH ដោយចូលរួមក្នុងក្រុមគ្រួសាររបស់ម៉ាក ដែលកំពុងរីកចម្រើន។

សហស្ថាបនិករបស់ម៉ាកយីហោ លោក Keith Wong បានពោលថា “កញ្ញា Han So Hee បង្កប់នូវស្មារតីរបស់ CHARLES & KEITH ជាមួយនឹងភាពជាក់លាក់ ភាពជឿជាក់ និងគំនិតច្នៃប្រឌិតរបស់នាង។ ពួកយើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍នាងមកចូលរួមក្រុមគ្រួសារ CHARLES & KEITH និងជំរុញឲ្យព្រឹត្តិការណ៍ថ្មីៗកើតឡើងជាមួយគ្នា។”
Han So Hee គ្រោងនឹងមានវត្តមានក្នុងយុទ្ធនាការរបស់ម៉ាកយីហោ Fall Winter 2023 ដែលនឹងមានការបង្ហាញនៅក្នុងត្រីមាសទីបីនៃឆ្នាំ២០២៣។

អំពី CHARLES & KEITH
CHARLES & KEITH គឺជាម៉ាកយីហោសម្លៀកបំពាក់ ដែលមាននូវសម្លៀកបំពាក់ទាន់សម័យ មានការទទួលស្គាល់ចំពោះគ្រឿងសម្លៀកបំពាក់ដែលមានរចនាបែបបច្ចុប្បន្នភាព។ ម៉ាកយីហោនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៦ ដោយសហគ្រិន២រូប លោក Charles Wong និងលោក Keith Wong ក្នុងបំណងបំផុសឡើងភាពសប្បាយរីករាយ និងលើកទំនុកចិត្តផ្ទាល់ខ្លួនសម្រាប់ស្ត្រីសម័យថ្មី តាមការផ្តល់នូវរចនាម៉ូដស្បែកជើងដែលមានលក្ខណៈងាយស្រួលពាក់ និងទាក់ទាញចំពោះនិន្នាការសង្គម។ ម៉ាកយីហោនេះត្រូវបានវិវត្តមកផ្តល់នូវ ស្បែកជើង កាបូប វ៉ែនតា និងគ្រឿងអលង្ការគ្រប់ប្រភេទ។
តាមការបោះយុថ្កាដោយគោលតម្លៃចំនួនបួនរបស់ម៉ាកយីហោ (ពិសោធន៍ ទាក់ទាញ តម្រៀប និងទាន់សម័យ) CHARLES & KEITH មានគោលបំណងអបអរសាទរនិងលើកទឹកចិត្តស្ត្រីរៀងរាល់ថ្ងៃ។ ដោយមានទីតាំងជាង ៦០០កន្លែង នៅក្នុងបណ្តាញរបស់ពួកគេ CHARLESKEITH.COM បានពង្រីកខ្លួនក្នុងសហរដ្ឋអាមេរិក ទ្វីបអាស៊ីប៉ាស៊ីហ្វិក និងទ្វីបអឺរ៉ុប។
- Share This Post:






