កីឡា

Isco ស្ថិតនៅក្នុងបញ្ជីឈ្មោះរបស់ Manchester City ដែលត្រៀមទិញនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ

BY
Khmernote Media
February 11, 2019

ក្លឹបមេឃខៀវ Manchester City កំពុងរៀបចំឯកសារដើម្បីដាក់ស្នើសុំដេញថ្លៃខ្សែបម្រើ Isco ពីក្លឹបអធិរាជសរ Real Madrid នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

យោងតាមការចុះផ្សាយរបស់សារពត៌មាន Don Balon បានឲ្យដឹងថា៖ ក្លឹបមេឃខៀវ Manchester City កំពុងសម្លឹងមើលក្នុងការផ្ទេរខ្សែបម្រើ Isco ពីអេស្ប៉ាញមកកាន់ទឹកដីអង់គ្លេស ដើម្បីយកខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះមកជំនួសដំណែងខ្សែបម្រើ David Silva ដែលខិតដល់ពេលចូលនិវិត្តន៍ ខណៈដែលខ្សែបម្រើ David Silva ពេលនេះមានអាយុ 33 ឆ្នាំទៅហើយ។

ខ្សែបម្រើ Isco កំពុងស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករដែលលោក Pep Guardiola ត្រៀមដេញថ្លៃនៅក្នុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ ខណៈដែលខ្សែបម្រើ Isco អាចនឹងចាកចេញពីក្លឹបអធិរាជសរ Real Madrid នៅក្នុងពេលបញ្ចប់រដូវកាលនេះ ក្រោយពេលខ្សែបម្រើរូបនេះធ្លាក់ចេញពីពេញចិត្តរបស់លោក Santiago Solari ដែលជាគ្រូបង្វឹករបស់ Real Madrid ធ្វើឲ្យ Isco មានកង្វះខាតក្នុងការបង្ហាញខ្លួនលើទីលានប្រកួត។

បុត្រ

ប្រភព៖ Goal

Share This Post: