ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកប្រដាល់គុនខ្មែរ សែន ចន្ទរិទ្ធីគុន កំពុងធ្វើការលុបសាក់ពាក្យ «Muay Thai» ចេញពីខ្នងរបស់គាត់

    BY autoadmin May 7, 2023
    អ្នកប្រដាល់គុនខ្មែរ សែន ចន្ទរិទ្ធីគុន កំពុងធ្វើការលុបសាក់ពាក្យ «Muay Thai» ចេញពីខ្នងរបស់គាត់

    អ្នកប្រដាល់គុនខ្មែរ សែន ចន្ទរិទ្ធីគុន កំពុងធ្វើការលុបសាក់ពាក្យ «Muay Thai» ចេញពីខ្នងរបស់គាត់ នេះបើតាមការឱ្យដឹងពីហ្វេសប៊ុកផេក គុនខ្មែរជើងឯកពិភពលោក (Kun Khmer World Champion) នាព្រឹកថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣។

    បើតាមការបង្ហោះរបស់ហ្វេសប៊ុក គុនខ្មែរជើងឯកពិភពលោក បានសរសេរថា៖«បង សែន ចន្ទរិទ្ធីគុន កំពុងកែសាក់ខ្នងរបស់គាត់ទៅតាមរចនាបថខ្មែរហើយបងប្អូន 👏🙏❤️🇰🇭 បងចន្ទរិទ្ធីគុន លះបង់សម្រាប់ប្រទេសកម្ពុជាច្រើនណាស់បងប្អូន។»

    ជាមួយគ្នានេះដែរ ការប្រកួតរវាងអ្នកប្រដាល់គុនខ្មែរ សែន ចន្ទរិទ្ធីគុន និងគូប្រជែងមកពីប្រទេសថៃ ឌែនកៅស៊ែន នៅលើសង្វៀនប្រទេសម៉ាឡេសុី កាលពីយប់មិញនេះ គឺភាគីអ្នកប្រដាល់ថៃជាអ្នកឈ្នះ ក្រោយគេបានប្រើជំនាញគេច និងដកថយ ស្របពេលដែលអ្នកប្រដាល់ សែន ចន្ទរិទ្ធីគុន ព្យាយាមវាយណាស់ដែរប៉ុន្តែមិនអាចធ្វើអ្វីគេបាន ហើយគាត់ពិតជាឈឺចិត្តខ្លាំងណាស់ចំពោះការចាញ់លើកនេះ៕

    ប្រភព៖ គុនខ្មែរជើងឯកពិភពលោក

    Share This Post: