ក្រុមហ៊ុន LinkedIn ប្រកាសកាត់បន្ថយបុគ្គលិកជាង ៧០០នាក់ និងបិទកម្មវិធីនៅក្នុងប្រទេសចិន
- BY
- Pheakdey
- May 9, 2023
អាមេរិក៖ ក្រុមហ៊ុនបណ្តាញសង្គម LinkedIn បានប្រកាសថា នឹងកាត់បន្ថយបុគ្គលិករបស់ខ្លួនចំនួន ៧១៦ កន្លែងដើម្បីឆ្លើយតបនឹងវិបត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាពេលបច្ចុប្បន្ន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី៩ ខែឧសភានេះ។ ក្រៅតែពីបានប្រកាសកាត់បន្ថយបុគ្គលិករបស់ខ្លួនហើយ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះក៏បានប្រកាសពីការបិទកម្មវិធីការងាររបស់ខ្លួននៅក្នុងប្រទេសចិនផងដែរ។

គួរបញ្ជាក់ជូនថា បណ្តាញសង្គម LinkedIn គឺជាផ្នែកមួយរបស់ក្រុមហ៊ុន Microsoft ខណៈផ្នែកគ្រប់គ្រងបណ្តាញសង្គមមួយនេះមានបុគ្គលិកសរុបប្រមាណជា ២០,០០០នាក់។ សូមបញ្ជាក់ជូនផងដែរថា ក្រុមហ៊ុននៅក្នុងវិស័យបច្ចេកវិទ្យាបានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបើយោងតាមរបាយការណ៍ការងារមួយបានបង្ហាញថា នៅក្នុងឆ្នាំ ២០២២ កន្លងទៅនេះមានបុគ្គលិកនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាសរុបប្រមាណជា ២៧០,០០០នាក់នៅជុំវិញពិភពលោកត្រូវបានបាត់បង់ការងារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






