PR

ក្រុមជ័យលាភី បីក្រុម បានឈ្នះរង្វាន់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី HEINEKEN SUSTAINATHON របស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា

BY
Liny Chan
May 10, 2023

ភ្នំពេញ ថ្ងៃទី១០ ឧសភា ឆ្នាំ២០២៣៖ ថ្មីៗនេះក្រុមជ័យលាភីចំនួនបីក្រុម បានធ្វើបទបង្ហាញគំនិតច្នៃប្រឌិតចុងក្រោយរបស់ខ្លួន អំពី របៀបពិសាក្នុងកម្រិតសមល្មម និងលើកកម្ពស់ការពិសាដោយការទទួលខុសត្រូវ ក្នុងអំឡុងកម្មវិធីប្រកួតប្រជែង HEINEKEN SUSTAINATHON លើកដំបូងរបស់ក្រុមហ៊ុនហ៊ិននីគែនខេមបូឌា។


 
ដោយបើកដំណើរការក្រោមកិច្ចសហការរវាង ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និង ក្រុមហ៊ុន Startup Factory Cambodia កម្មវិធី HEINEKEN SUSTAINATHON គឺជាការប្រកួតប្រជែងដែលផ្តោតលើនិរន្តរភាព ដែលមានការចូលរួមពីបេក្ខជនបេក្ខនារី ដែលមានអាយុយ៉ាងតិច ១៨ឆ្នាំ ក្នុងបេសកកម្មបង្កើតអនាគតប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា។
 
ក្រុមចំនួន ២០ បានប្រកួតប្រជែងនៅក្នុងជុំដំបូង នៃកម្មវិធី SUSTAINATHON របស់ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែលធ្វើឡើង ក្រោមប្រធានបទ «ការពិសាដោយការទទួលខុសត្រូវ»។ ជាផ្នែកមួយនៃការប្រកួតប្រជែងនេះ ក្រុមចូលរួមប្រកួតប្រជែងទាំង ២០ក្រុមនេះ (មានអ្នកចូលរួមសរុប ៧៨នាក់) មានរយៈពេល ៤៨ម៉ោង ដើម្បីធ្វើកិច្ចការមួយ ក្នុងគោលបំណងបង្កើតដំណោះស្រាយប្រកបដោយ ភាពច្នៃប្រឌិតដើម្បីជួយជំរុញឱ្យមានការពិសាប្រកបដោយការទទួលខុសត្រូវ។ ក្រុមចំនួន បី ត្រូវបានជ្រើសរើសជាជ័យលាភីដំបូង និង បន្តឡើងទៅកាន់ដំណាក់កាលហ្វឹកហាត់រយៈពេល ៣ខែ។ ក្នុងអំឡុងពេល បីខែ នេះ ក្រុមហ៊ុន Startup Factory Cambodia និង ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានសហការគ្នាបណ្តុះបណ្តាលក្រុមទាំង បីនេះ ដោយផ្តល់ជូនពួកគេនូវជំនាញគ្រប់គ្រងគម្រោង និង កិច្ចសហការ ដើម្បីស្វែងរកដំណោះស្រាយ ក្នុងនាមជាក្រុមមួយ។
 
ក្នុងអំឡុងពេលវគ្គផ្តាច់ព្រ័ត្ត កាលថ្មីៗនេះ គណៈកម្មាការដែលរួមមានលោក Loic de Laubrière នាយកផ្នែកទីផ្សារ និង កញ្ញា Michelle Lim ប្រធានផ្នែកទំនាក់ទំនងមកពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និងលោកស្រី Jitka Markova នាយក ក្រុមហ៊ុន Startup Factory បានប្រគល់រង្វាន់ជូនក្រុមជ័យលាភី ដែលមានដូចជា៖

● ក្រុម Der4Beer ទទួលបានពានរង្វាន់ «គំនិតអាចអនុវត្តបានដោយជោគជ័យបំផុត (Most Feasible Idea)»
● ក្រុម CarHero ទទួលបានពានរង្វាន់ «គំនិតអាចផ្លាស់ប្តូរបានយ៉ាងឆាប់រហ័សបំផុត (Best Scalable Idea)»
● ក្រុម ModiCup ទទួលបានពានរង្វាន់ «គំនិតមានភាពច្នៃប្រឌិតខ្ពស់បំផុត (Most Innovative Idea)»
 
លោកស្រី Jitka Markova នាយិកាក្រុមហ៊ុន StartUp Factory Cambodia បានមានប្រសាសន៍ថា៖ «យើងពិតជារំភើបណាស់ ដែល បានឃើញគំនិតល្អៗបែបនេះ និងបានបណ្តុះបណ្តាលក្រុមមានទេពកោសល្យ និងមានការប្រឹងប្រែងទាំងនេះ នៅក្នុងការប្រកួតដំបូង មិនធ្លាប់មាននៅកម្ពុជាដែលផ្តោតលើការច្នៃប្រឌិតប្រកបដោយនិរន្តរភាព»។
 
លោក Loic de Laubrière នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែនខេមបូឌា បានបន្ថែមថា៖ «ការប្រកួតប្រជែងនេះ បង្ហាញពី គោលបំណងរបស់ក្រុមហ៊ុនយើង ដោយរួមគ្នាជាធ្លុងមួយឆ្គោះទៅរកភាពរីករាយដើម្បីធ្វើអោយ ពិភពលោកកាន់តែប្រសើរ។កម្មវិធីនេះ ជា វេទិកាមួយដែលដើរតួយ៉ាងសំខាន់ក្នុងការជំរុញទៅដល់ប្រជាជនកម្ពុជាជំនាន់ក្រោយ ឱ្យបង្កើតភាពច្នៃប្រឌិតនិរន្តរភាព និងការទទួល ខុសត្រូវទៅកាន់កម្រិតបន្ទាប់ ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបេក្ខជនទាំងអស់សម្រាប់ការបង្ហាញគំនិតល្អៗ របស់អ្នកទាំងអស់គ្នាក៏ដូចជា ការលើកទឹកចិត្តដល់ពួកយើងតាមរយៈការតាំងចិត្តភាពអត់ធ្មត់និងគំនិតច្នៃប្រឌិតរបស់អ្នកទាំងអស់គ្នា»។
 
ការប្តេជ្ញាចិត្តរយៈពេលវែងក្រោមកម្មវិធី “ធ្វើឱ្យពិភពលោកកាន់តែប្រសើរ (Brew A Better World)” របស់ក្រុមហ៊ុនហ៊ិននីគែន គូស បញ្ជាក់ពី អាទិភាពរបស់ក្រុមហ៊ុនក្នុងការរួមចំណែកជាវិជ្ជមានលើទិដ្ឋភាពសំខាន់ៗចំនួន បី៖ បរិស្ថាន និរន្តរភាពសង្គម និងការពិសា ដោយការទទួលខុសត្រូវ។ ក្រុមហ៊ុនហ៊ិននីគែនបានកំពុង បន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានា ទូទាំងសកលដើម្បីលើកកម្ពស់ការ ពិសា ប្រកបដោយការទទួលខុសត្រូវរាប់ចាប់ពីការផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់នូវជម្រើសស្រាបៀរដែលមានជាតិអាល់កុលកម្រិតទាបនិងស្រាបៀរដែលគ្មានជាតិអាល់កុល។
 
បន្ថែមពីនោះយើងក៏មានយុទ្ធនាការផ្សព្វផ្សាយអំពីការពិសាប្រកបដោយការទទួលខុសត្រូវទៅដល់អ្នកប្រើប្រាស់ជាង ១ ពាន់លាននាក់ ជា រៀងរាល់ ឆ្នាំផងដែរដើម្បី ជួយអ្នកប្រើប្រាស់ទាំងអស់អាចបង្កើតជម្រើសប្រកបដោយការទទួលខុសត្រូវ។
 

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី HEINEKEN SUSTAINATHON សូមតាមដានទំព័របណ្តាញសង្គម (សម្រាប់តែអ្នកដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅតែប៉ុណ្ណោះ) របស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែល ជា ផ្នែកមួយនៃយុទ្ធនាការ “ធ្វើឱ្យ ប្រទេសកម្ពុជាកាន់តែ ប្រសើរ” របស់ក្រុមហ៊ុន៖
● ទំព័រហ្វេសប៊ុករបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖
https://www.facebook.com/HEINEKENCambodia/
● ទំព័រ LinkedIn របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖
https://www.linkedin.com/company/heinekencambodia/  

អំពី ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៩៤។ ជំរុញ ដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នាក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជនដែលត្រូវការស្រាបៀរម៉ាក យីហោ អន្តរជាតិ គុណភាពខ្ពស់ដូចជា ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង ស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើប ស្ថិតនៅរាជធានីភ្នំពេញក្រុមហ៊ុន មានបុគ្គលិក ៧០០នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០ នាក់ នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់ តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាព សង្គម និងការពិសាដោយការទទួលខុសត្រូវ ដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅ កាន់ ពិភពលោក ដែលមានកាបូនសូន្យកាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃ ក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕
 
អំពី Startup Factory 
ក្រុមហ៊ុន Startup Factory Cambodia គឺជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ដែលផ្តោតលើការជួយដល់ការចាប់ផ្តើមអាជីវកម្មផ្នែក បច្ចេកវិទ្យា សហគ្រាសធុនតូច និងមធ្យម សាជីវកម្ម និងមិនរកប្រាក់ចំណេញឆ្ពោះទៅរកឌីជីថលនីយកម្ម ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ផលប៉ះពាល់។ យើងចង់ឃើញប្រទេសកម្ពុជាប្រកបដោយភាពច្នៃប្រឌិត និងមានឥទ្ធិពលបន្ថែមទៀត នាពេលអនាគត៕
 

Share This Post: