អន្តរជាតិ

អាជ្ញាធរចិនព្រមានពីបញ្ហារលកកម្តៅកម្រិតខ្ពស់ និងបញ្ហាខ្វះខាតអគ្គិសនីនៅក្នុងរដូវក្តៅនេះ

BY
Pheakdey
May 10, 2023

ចិន៖ អាជ្ញាធរចិនបានចេញសេចក្តីព្រមានថា ប្រទេសចិនអាចប្រឈមនឹងរលកកម្តៅក្នុងកម្រិតដ៏អាក្រក់មួយសម្រាប់នៅក្នុងរដូវក្តៅក្នុងឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The  Strait Time នៅព្រឹកថ្ងៃពុធ ទី១០ ខែឧសភានេះ។ នៅក្នុងសេចក្តីព្រមានរ​បស់អាជ្ញាធរចិននោះក៏បានបញ្ជាក់ផងដែរថា បញ្ហារលកកម្តៅនេះនឹងជំរុញឲ្យចិនត្រូវជួបប្រទះនូវបញ្ហាចម្បងមួយបន្ថែមទៀត គឺខ្វះខាតថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

ប្រភពខាងលើបានបន្តថា តំបន់ដែលអាចប្រឈមនឹងការខ្វះខាតថាមពលអគ្គិសនីនោះមានដូចជា បណ្តាខេត្តនៅតំបន់ភាគនិរតី ភាគខាងកើត និងតំបន់សំខាន់ៗមួយចំនួននៅភូមិភាគកណ្តាល។ សូមបញ្ជាក់ជូនថា នៅក្នុងឆ្នាំ ២០២៣នេះមានប្រទេសជាច្រើននៅតំបន់អាស៊ីបានប្រឈមនឹងបញ្ហារលកកម្តៅកម្រិតខ្ពស់មិនធ្លាប់មាន ដូចជានៅប្រទេសវៀតណាមសីតុណ្ហភាពបានកើនឡើងដល់កម្រិត ៤៤,២ អង្សាសេជាលើកដំបូង នៅប្រទេសហ្វីលីពីនមានការបិទសាសារៀនជាលើកដំបូងដើម្បីការពារសុវត្ថិភាពកូនសិស្សពីរលកកម្តៅ ខណៈនៅក្នុងប្រទេសឥណ្ឌាវិញគឺអាជ្ញាធរកំពុងទាញអាសន្នចំពោះបញ្ហាដាច់ភ្លើងអគ្គិសនី ដ្បិតតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីបានកើនឡើងយ៉ាងខ្ពស់នៅក្នុងរដូវក្តៅនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The  Strait Time

Share This Post: