គ្រូមត្តេយ្យភ័យលស់ព្រលឹងពេលបាត់ក្មេងប្រុសតូចម្នាក់ពីសាលា បែរជាប្រទះឃើញគេកំពុងតែធ្វើបែបនេះទៅវិញ
ប្រទេសចិន ៖ ឪពុកម្តាយគួរតែរក្សាទុកអ្វីមយយសំរាប់ទំនាក់ទំនងនៅលើខ្លួនរបស់ក្មេងតូច ដើម្បីបង្កានៅពេលណាដែលកូនតូចរបស់អ្នកវង្វេងចេញពីអ្នក។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវគួរអោយភ្ញាក់ផ្អើលមួយ ដែលគ្រូនៅសាលាមតេ្តយ្យភ័យសឹងស្រក់ទឹកភ្នែកពេលប្រទះឃើញថាបាត់ក្មេងប្រុសម្នាក់ចុងក្រោយបែរជាឃើញគេនៅអង្គុយញាុំសាច់អាំងជាមួយក្មេងស្រីម្នាក់ទៅវិញ។ តាមប្រភពសារព័ត៌មាន China’s Xinhua បានអោយដឹងថាក្មេងប្រុសម្នាក់នេះបានអង្គុយញាុំសាច់អាំងដោតចង្កាក់ និងបាននិយាយលេងជាមួយក្មេងស្រីដែលអង្គុយជិតគេ។
គេបានប្រាប់ថាគេមិនអាចរកម្តាយរបស់គេឃើញនោះទេ ម្តាយរបស់ក្មេងស្រីដែលអង្គុយជិតគេនោះឃើញបែបនេះក៏មានចិត្តអាណិតហើយបានចេញប្រាក់ទិញសាច់អាំងដោតចង្កាក់នោះអោយគេញាុំ។ មិនត្រឹមប៉ុណ្ណោះនោះទេគាត់ថែមទាំងបានជួយស្វែងឪពុកម្តាយក្មេងប្រុសនោះទៀត តាមរយៈការសួរមនុស្សជាច្រើន។ តែមិនទទួលបានលទ្ធផលនោះទេ បញ្ហានោះគឺមិនមានអ្វីនៅលើខ្លួនក្មេងប្រុសនោះអាចអោយទំនាក់ទំនងរកឪពុកម្តាយរបស់គេបាន។ ជាសំណាងល្អដែលគ្រូបង្រៀននៅសាលាដែលក្មេងប្រុសនោះរៀនបានដើរកាត់ទីនោះ ហើយចាប់អារម្មណ៍ថាដូចជាធ្លាប់ឃើញគេព្រោះគេរៀននៅថ្នាក់ជាប់ថ្នាក់ដែលគាត់បង្រៀន។ គ្រូម្នាក់នោះក៏បាននាំគេត្រលប់មកសាលាវិញ គ្រូបន្ទុកថ្នាក់មានការភ្ញាក់ផ្អើល និងយំនៅពេលឃើញគេត្រលប់មកវិញ។ អ្នកប្រើប្រាស់បណ្តាញបានបញ្ចេញជាមតិយោបល់ថា ក្មេងប្រុសម្នាកនេះប្រហែលជាចាប់អារម្មណ៍ក្មេងស្រីតូចនោះហើយក៏ដើរតាមរហូតវង្វេងបាត់ពីសាលា។ យ៉ាងឪពុកម្តាយគួរតែទុកវិធីទាក់ទងទៅខ្លួននៅលើខ្លួនកូនតូច ដើម្បីអ្នកដែលបានប្រទះឃើញងាយស្រួលទាក់ទងទៅប្រាប់។ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖
ប្រភព ៖ sanook