អន្តរជាតិ

អាជ្ញាធរឥណ្ឌារកឃើញសត្វពស់ ២២ក្បាលក្នុងវ៉ាលីដាក់ខោអាវស្រី្តម្នាក់នៅព្រលានយន្តហោះ

BY
Pheakdey
May 15, 2023

ឥណ្ឌា៖ មន្រ្តីគយឥណ្ឌាបានរកឃើញសត្វពស់ចំនួន ២២ក្បាល និងសត្វបង្គួយពូជកម្រមួយក្បាល (ពូជ Chameleon) នៅក្នុងវ៉ាលីដាក់ខោអាវរបស់អ្នកដំណើរម្នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN។ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅក្នុងព្រលានយន្តហោះអន្តរជាតិ Chennai ស្ថិតនៅក្នុងរដ្ឋ Tamil Nadu ភាគខាងជើងនៃប្រទេសឥណ្ឌា។

បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ស្រ្តីជាអ្នកដំណើរក្នុងករណីខាងលើនេះគឺបានធ្វើដំណើរចេញពីទីក្រុងកូឡាឡាពួ ប្រទេសម៉ាឡេស៊ី ហើយការធ្វើដំណើរមកកាន់ប្រទេសឥណ្ឌានេះ គឺអ្នកដំណើររូបនេះមានបំណងចង់ធ្វើការជួញដូរសត្វទាំងអស់នេះតែម្តង។ គួរកត់សម្គាល់ថា សកម្មភាពរបស់ស្រ្តីអ្នកដំណើររូបនេះត្រូវបានចាត់ទុកជាបទល្មើសកម្រិតធ្ងន់មួយ ខណៈអាជ្ញាធរឥណ្ឌាមិនបានបញ្ជាក់ទេថា ស្រ្តីរូបនេះអាចប្រឈមនឹងការទទួលកម្រិតណា៕

អត្ថបទ៖ ភក្តី

ប្រភព៖ CNN

 

Share This Post: