គ្រឿងអលង្ការប្រណិតមួយឈុតត្រូវដាក់លក់ក្នុងតម្លៃជាង ១៦០លានដុល្លារ ដែលជាតម្លៃបំបែកកំណត់ត្រាពិភពលោក
- BY
- Pheakdey
- May 16, 2023
ស្វីស៖ គ្រឿងអលង្ការប្រណិតមួយឈុតត្រូវបានដាក់លក់ក្នុងតម្លៃខ្ពស់មិនធ្លាប់មាន ពោលគឺមានតម្លៃរហូតដល់ ១៦៣ លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែឧសភានេះ។ ការដាក់លក់គ្រឿងអលង្ការក្នុងតម្លៃដ៏ខ្ពស់នេះត្រូវបានរៀបចំឡើងតាមរយៈការដេញថ្លៃពីសំណាក់មនុស្សរាប់រាយនាក់ ខណៈពិធីដេញថ្លៃនេះត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។

គួរបញ្ជាក់ជូនថា ឈុតគ្រឿងអលង្ការខាងលើនេះរួមមាន ខ្សែក ខ្សែដៃ ក្រវិល និងមកុដ ហើយដើមឡើយឈុតគ្រឿងអលង្ការនេះជាកម្មសិទ្ធរបស់លោកស្រី Heidi Horten ជាមហាសេដ្ឋីជនជាតិអូស្ត្រាលី ដែលបានស្លាប់កាលពីឆ្នាំ ២០២២កន្លងទៅក្នុងអាយុ ៨១ឆ្នាំ។ សូមបញ្ជាក់ជូនផងដែរថា ឈុតគ្រឿងអលង្ការនេះគឺជាឈុតគ្រឿងអលង្ការដែលមានតម្លៃខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្រ្តពិភពលោក ដោយបានបំបែកកំណត់ត្រានៃតម្លៃលក់ឈុតគ្រឿងអលង្ការចាស់ ដែលមានតម្លៃត្រឹមតែ ១៣៨លានដុល្លារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






