អន្តរជាតិ

ព្យុះស៊ីក្លូន Mocha បានបណ្ដាលឱ្យពលរដ្ឋមីយ៉ាន់ម៉ា ២៩នាក់បាត់បងជីវិត ខណៈរាប់ម៉ឺននាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់

BY
Pheakdey
May 16, 2023

មីយ៉ាន់ម៉ា៖ ប្រទេសមីយ៉ាន់ម៉ាយ៉ាងកំពុងទទួលរងឥទ្ធិពលអាក្រក់យ៉ាងខ្លាំងពីព្យុះដ៏កំណាចមួយគឺព្យុះស៊ីក្លូន Mocha នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែឧសភានេះ។ តំបន់ដែលកំពុងរងនូវការវាយប្រហារខ្លាំងជាងគេនោះគឺទីក្រុង Sittwe ដែលជាទីក្រុងកំពង់ផែដ៏សំខាន់ ស្ថិតនៅភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា។

បើតាមអាជ្ញាធរគ្រប់គ្រងមហន្តរាយមីយ៉ាន់ម៉ាបានបញ្ជាក់ថា គិតត្រឹមពេលនេះព្យុះស៊ីក្លូន Mocha បានផ្តាច់យកជីវិតពលរដ្ឋមីយ៉ាន់ម៉ាអស់ចំនួន ២៩នាក់ ខណៈពលរដ្ឋរាប់ម៉ឺននាក់ផ្សេងទៀតកំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់។ គួរបញ្ជាក់ជូនថា ព្យុះស៊ីក្លូន Mocha ដដែលនេះក៏កំពុងបង្កការគំរាមគំហែងនៅក្នុងប្រទេសបង់ក្លាដែសផងដែរ ដោយគិតត្រឹមពេលនេះព្យុះកំណាចមួយនេះក៏បានផ្តាច់យកជីវិតពលរដ្ឋបង់ក្លាដែលអស់ចំនួន ៥នាក់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: