កីឡាករថៃដែលបញ្ចេញអាកប្បកិរិយាមិនសមរម្យម្សិលមិញ ចង់ចូលនិវត្តន៍ពីជម្រើសជាតិក្នុងវ័យត្រឹម ២១ឆ្នាំ
- BY
- autoadmin
- May 17, 2023
បើតាមការបង្ហោះរបស់ហ្វេសប៊ុកផេក Main Stand បានឱ្យដឹងថា កីឡាករបាល់ទាត់ជម្រើសជាតិថៃ Jonathan Khemdee ដែលបានបញ្ចេញអាកប្បកិរិយាមិនសមរម្យ ក្រោយលេងចាញ់ជម្រើសជាតិឥណ្ឌូនេស៊ី ដោយការបោះមេដាយ និងតុក្កតា ចោលទៅឱ្យអ្នកគាំទ្រ បានសម្រេចថានឹងចូលនិវត្តន៍ ហើយផ្តោតតែការលេងក្នុងស្រុកប៉ុណ្ណោះ។

គួរឱ្យដឹងដែរថា កីឡាករសញ្ជាតិថៃ Jonathan Khemdee ទើបតែមានអាយុ ២១ឆ្នាំ និងលេងក្លឹបលីគទី១ Ratchaburi មានតួនាទីជាខ្សែការពារ។ ការប្រកួតម្សិលមិញនេះ ក្រុមជម្រើសជាតិថៃ និងជម្រើសជាតិឥណ្ឌូនេស៊ី បានត្រឹមស្មើគ្នា ២ ទល់នឹង ២ នៅក្នុងការប្រកួតពេញម៉ោង ៩០ នាទីដំបូង។ ប៉ុន្តែលទ្ធផលបានប្រែប្រួលនៅក្នុងការបន្ថែមម៉ោង ១៥នាទី (២ដង) ដោយជម្រើសជាតិឥណ្ឌូនេស៊ី បានឈ្នះមកវិញក្នុងលទ្ធផលសរុប ៥ ទល់នឹង ២៕


ប្រភព៖ Main Stand
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






