អន្តរជាតិ

ចំនួនជនរងគ្រោះដែលបានបាត់បង់ជីវិតដោយព្យុះស៊ីក្លូន Mocha នៅមីយ៉ាន់ម៉ាបន្តកើនឡើងដល់ ៨១នាក់

BY
Pheakdey
May 17, 2023

មីយ៉ាន់ម៉ា៖ តួលេខនៃជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដោយសាព្យុះស៊ីក្លូន Mocha នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់ ៨១នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៧ ខែឧសភានេះ។ ភាគច្រើននៃពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតនោះគឺជាពលរដ្ឋឥស្លាម ដែលរស់នៅក្នុងភូមិ Bu Ma ក្នុងក្រុង Sittwe ភាគខាងលិច នៃប្រទេសមីយ៉ាន់ម៉ា។​

ប្រភពខាងលើនេះបានបន្តថា ឥទ្ធិពលនៃព្យុះស៊ីក្លូន Mocha បានបង្កឲ្យមានខ្យល់បោកបក់ក្នុងល្បឿនរហូតដល់ ១៩៥គីឡួម៉ែត្រក្នុងមួយម៉ោង បង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងបានបង្កឲ្យមានការបាក់ដីជាច្រើនកន្លែងផងដែរ។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះ ទូកនេសាទនៅតាមតំបន់ឆ្នេសមុទ្រក្នុងទីក្រុង Sittwe ជាច្រើនត្រូវផ្អាកដំណើរការបណ្តោះអាសន្ន ខណៈពលរដ្ឋរាប់ម៉ឺននាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: