ពលរដ្ឋអាមេរិកមួយចំនួនដាក់ពាក្យប្តឹងទៅកាន់តុលាការជុំវិញចំណាត់ការរបស់អាជ្ញាធរ Montana ដែលសម្រេចបិទមិនឲ្យប្រើប្រាស់ TikTok
- BY
- Pheakdey
- May 19, 2023
អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភានេះបានឲ្យដឹងថា ពលរដ្ឋអាមេរិកមួយចំនួនបាននាំគ្នាដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ដើម្បីប្រឆាំងនឹងចំណាត់ការរបស់អាជ្ញាធររដ្ឋ Montana ដែលបានសម្រេចធ្វើការហាមឃាត់ជាផ្លូវការមិនឲ្យពលរដ្ឋប្រើប្រាស់នូវបណ្តាញសង្គម TikTok។ ពលរដ្ឋដែលជាម្ចាស់ដើមបណ្តឹងនេះគឺមានចំនួន ៥នាក់ ដែលសុទ្ធតែជាអ្នកប្រើប្រាស់បណ្តាញសង្គម TikTok យ៉ាងសកម្មក្នុងគោលបំណងស្វែងរកប្រាក់ចំណូលតាមរយៈការបង្កើតមាតិកាផ្សេងៗគ្នា។

គួរកត់សម្គាល់ថា កាលពីថ្ងៃពុធកន្លងទៅនេះ អាជ្ញាធររដ្ឋ Montana ដែលស្ថិតនៅភាគខាងលិចនៃសហរដ្ឋអាមេរិកបានសម្រេចបិទកម្មវិធី TikTok មិនឲ្យពលរដ្ឋខ្លួនអាចប្រើប្រាស់បាននោះទេក្រោមហេតុផលថា បណ្តាញសង្គមរបស់ក្រុមហ៊ុនចិនមួយនេះគឺជាចារកម្មលួចយកប្រមូលយកទិន្នន័យរបស់ពលរដ្ឋអាមេរិកដើម្បីប្រគល់ឲ្យរដ្ឋាភិបាលចិន។ សូមបញ្ជាក់ជូនផងដែរថា គិតត្រឹមពេលបច្ចុប្បន្ននេះគឺមានពលរដ្ឋអាមេរិកប្រមាណជា ១៥០លាននាក់កំពុងប្រើប្រាស់បណ្តាញសង្គម TikTok ជារៀងរាល់ថ្ងៃ ហើយក្នុងនោះក៏មានពលរដ្ឋមួយចំនួនកំពុងប្រើប្រាស់បណ្តាញសង្គមមួយនេះដើម្បីបង្កើតប្រាក់ចំណូលបានយ៉ាងច្រើនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






