អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយព្យុះស៊ីក្លូន Mocha នៅមីយ៉ាន់ម៉ាបន្តកើនឡើងដល់ ១៤៥នាក់

BY
Pheakdey
May 20, 2023

មីយ៉ាន់ម៉ា៖ តួលេខនៃជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដោយសាព្យុះស៊ីក្លូន Mocha នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់ ១៤៥នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃសុក្រ ទី១៩ ខែឧសភានេះ។ ភាគច្រើននៃពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតនោះគឺជាពលរដ្ឋរស់នៅក្នុងភូមិ Bu Ma ក្នុងក្រុង Sittwe ភាគខាងលិច នៃប្រទេសមីយ៉ាន់ម៉ា។​

ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានជនរងគ្រោះចំនួន ៤នាក់ជាទាហាន ២៤នាក់គឺជាពលរដ្ឋក្នុងតំបន់​ និង១១៧នាក់ទៀតគឺជាពលរដ្ឋរ៉ូហ៊ីងយ៉ា។ គួរបញ្ជាក់ជូនថា  ឥទ្ធិពលនៃព្យុះស៊ីក្លូន Mocha បានបង្កឲ្យមានខ្យល់បោកបក់ក្នុងល្បឿនរហូតដល់ ១៩៥គីឡួម៉ែត្រក្នុងមួយម៉ោង បង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងបានបង្កឲ្យមានការបាក់ដីជាច្រើនកន្លែង ខណៈពលរដ្ឋរាប់ម៉ឺននាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: