អន្តរជាតិ

វៀតណាមគ្រោងផ្តាច់ភ្លើង ៧ម៉ោងក្នុងមួយថ្ងៃនៅតាមតំបន់គោលដៅទូទាំងប្រទេស ដើម្បីឆ្លើយតបនឹងបញ្ហាខ្វះខាតថាមពលអគ្គិសនីនារដូវក្តៅនេះ

BY
Pheakdey
May 20, 2023

វៀតណាម៖ អាជ្ញាធរវៀតណាមគ្រោងនឹងធ្វើការផ្តាច់ភ្លើងនៅទូទាំងប្រទេស ដើម្បឆ្លើយតបនឹងតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីជាក់ស្តែងក្រោយរលកកម្តៅបន្តកើនឡើងកាន់តែខ្ពស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែឧសភានេះ។ គួរបញ្ជាក់ជូនថា សីតុណ្ហភាពនៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ ៤០អង្សាសេនារដូវក្តៅនេះ ហើយបញ្ហាធម្មជាតិនេះបានជម្រុញឲ្យតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីនៅក្នុងប្រទេសវៀតណាមបានកើនឡើងយ៉ាងគំហុក ពោលគឺតម្រូវការមានខ្ពស់ជាងបរិមាណថាមពលអគ្គិសនីដែលអាជ្ញាធរអាចផ្គត់ផ្គង់បាន។

នៅចំពោះបញ្ហាបន្ទាន់នេះគឺអាជ្ញាធរវៀតណាមគ្រោងនឹងធ្វើការផ្តាច់ភ្លើងតាមតំបន់ជាច្រើនស្ទើរតែពេញផ្ទៃប្រទេស ដោយក្នុងនោះក៏មានទាំងការផ្តាច់ភ្លើងនៅក្នុងទីក្រុងធំៗដូចជាទីក្រុងហាណូយផងដែរ។ បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា ការផ្តាច់ភ្លើងនឹងត្រូវធ្វើឡើងដោយការឆ្លាស់វេនគ្នាក្នុងចំណោមតំបន់គោលដៅដែលអាជ្ញាធរបានកំណត់ទុក ដោយតំបន់គោលដៅមួយអាចប្រឈមនឹកការដាច់ភ្លើងក្នុងរយៈពេល ៧ម៉ោងក្នុងមួយថ្ងៃ។ អាជ្ញាធរវៀតណាមបានបន្តថា ​គម្រោងខាងលើនេះនឹងត្រូវអនុវត្តក្នុងពេលឆាប់ៗនេះ និងបន្តអនុវត្តរហូតដល់ចុងខែឧសភានេះផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: