ពិតជាមិនធម្មតា!! មាន់ខ្នាយមាស Tottenham Hotspur បានយកឈ្នះ ក្រុមយក្សមកពីអាឡឺម៉ង់ ក្នុងលទ្ធផល ៣ទល់នឹង0 នៅជើងទីមួយវគ្គ ១៦ក្រុមចុងក្រោយ..(មានវីដេអូ)
- February 14, 2019
កាលពីយប់មិញនេះ ព្រឹត្តិការណ៍បាលទាត់ធំជាងគេប្រចាំទ្វីបអឺរ៉ុបនៅតែបន្ត បើទោះបីជាបានស្ងាត់មួយរយៈធំក៏ដោយ។ នៅវគ្គ ១៦ក្រុមចុងក្រោយ យើងឃើញថាមានក្រុមបាល់ទាត់ធំៗជាច្រើន ដែលសុទ្ធតែជាជើងឯកប្រចាំប្រទេស ដោយកាលពីយប់មិញនេះ មានពីរគូ ដែលគូទីមួយជាការប្រកួតរវាង Real Madrid មកពីអេស៉្បាញ និង AJax មកពីអាឡឺម៉ង់ និង មួយគូទៀតជាការប្រកួតរវាង Tottenham Hotspur មកពីអង់គ្លេស និង Borussia Dortmund មកពីអាឡឺម៉ង់ដូចគ្នា។
មិនគួរអោយជឿថា នៅជើងទីមួយនៃវគ្គ ១៦ក្រុមចុងក្រោយ នៅទឹកដី Wembley ក្រុម Spur បានយកឈ្នះក្រុមដែលឈរនៅកំពូលតារាង Bundesliga ក្នុងលទ្ធផលរហូតដល់ទៅ ៣ទល់នឹងគ្មាន។ ប្រិយមិត្តកំពុងតែរងចាំមើលថា តើនៅជើងទីពីរ Spur អាចឡើងទៅវគ្គ ៨ក្រុមបានដែលឬទេ ។ ទោះជាបីយ៉ាងណាក៏ដោយ ពួកយើងក៏មិនអាចសន្និដ្ឋានបានដែរ ព្រោះជំនួបទីពីរនេះនឹងធ្វើឡើងនៅទឹកដីរបស់ក្រុម Dortmund វិញ ដែលជារឿងមួយដ៏ពិបាកក្នុងការស្មាន។ យ៉ាងណាមិញភាគរយនៃការឡើងទៅវគ្គបន្ត វាកើនឡើងដល់ ៦០ភាគរយទៅហើយ ដោយកាន់៣ គ្រាប់នៅក្នុងដៃរួចជាស្រេច។ ហើយគ្រាប់បាល់ទាំងអស់សុទ្ធតែកើតឡើង នៅក្នុងតង់ទី២ ទាំងអស់ ដោយគ្រាប់ទីមួយស៊ុតបញ្ចូលទីដោយខ្សែបំរើជនជាតិកូរ៉េ Son Heung-min និងពីរគ្រាប់ទៀតបញ្ចូលសំណាញ់ដោយកីឡាករ Jan Vertonghen និង កីឡាករ Fernando Llorente ៕

- Share This Post:









