មិនធម្មតា! សត្វឆ្មារមួយក្បាលនេះកំពុងល្បីក្នុងបណ្តាញសង្គម រហូតមានសារព័ត៌មានអន្តរជាតិធំៗចាប់អារម្មណ៍
វៀតណាម៖ រូបភាពដែលបង្ហាញថាមានសត្វឆ្មារដ៏គួរឲ្យស្រលាញ់មួយក្បាល និងត្រូវបានគេតុបតែងខ្លួនយ៉ាងល្អ កំំពុងឈរលក់ត្រីនៅក្នុងផ្សារនោះ ត្រូវគេចែករំលែកពេញបណ្តាញសង្គម រហូតដល់មានសាព័ត៌អន្តជាតិជាច្រើនធ្វើការចុះផ្សាយទៀតផង។ យោងតាមសារព័ត៌មាន Dailymail បានចុះផ្សាយថា សត្វឆ្មារដ៏គួរឲ្យស្រលាញ់នេះមានឈ្មោះថា Chó ជាសត្វចិញ្ចឹមរបស់លោក Lê Quốc Phong អាយុ ២៥ ឆ្នាំ ជាអ្នកលក់ត្រី និងគ្រឿងសមុទ្រនៅក្នុងផ្សារមួយកន្លែងក្នុងក្រុង Hai Phong ប្រទេសវៀតណាម។
ម្ចាស់របស់សត្វឆ្មារនេះបានឲ្យដឹងថា ការពិតឈ្មោះ Chó គឺមានន័យថាឆ្កែក្នុងភាសារៀតណាម ហើយគាត់បានដាក់ឈ្មោះឲ្យសត្វឆ្មារដូចនេះក៏ព្រោះតែឆ្មាររបស់គាត់មានចរិតលក្ខណៈដូចឆ្កែអីចឹង។ គាត់បានបន្ថែមទៀតថា ក្រោយគាត់បានយកឆ្មារទៅកន្លែងលក់ និងទទួលបានការចាប់អារម្មណ៍ដូចនេះ អតិថិជនរបស់គាត់ក៏បានកើតឡើងជាច្រើននាក់ផងដែរ។ តោះទៅមើលរូបភាពរបស់សត្វឆ្មារគួរឲ្យស្រលាញ់ និងកំពុងល្បីក្នុងបណ្តាញសង្គមដូចខាងក្រោមនេះ៖

ភក្តី
ប្រភព៖ dailymail